ចិត្តសំសដ្ឋទុកកុសលត្តិកៈ អភិធម្មបិដក បដិច្ចវារៈ
ក្បាលទី 81 · ទំព័រ 343
ចិត្តសំសដ្ឋទុកកុសលត្តិកៈ បដិច្ចវារៈ កុសលធម៌ច្រឡូកច្រឡំដោយចិត្ត អាស្រ័យនូវកុសលធម៌ ច្រឡូកច្រឡំដោយចិត្ត ទើបកើតឡើង ព្រោះហេតុប្បច្ច័យ ។ ក្នុងហេតុប្បច្ច័យ មានវារៈ ១ ក្នុងអារម្មណប្បច្ច័យ មាន វារៈ ១ ក្នុងអវិគតប្បច្ច័យ មានវារៈ ១ ។ ក្នុងបច្ច័យទាំងអស់ ក្នុងសហជាតវារៈក្តី ក្នុងបញ្ញាវារៈក្តី មានតែ វារៈ ១ ។ បដិច្ចវារៈ អកុសលធម៌ច្រឡូកច្រឡំដោយចិត្ត អាស្រ័យនូវអកុសលធម៌ ច្រឡូកច្រឡំដោយចិត្ត ទើបកើតឡើង ព្រោះហេតុប្បច្ច័យ ។ ក្នុងហេតុប្បច្ច័យ មានវារៈ ១ ក្នុងអារម្មណប្បច្ច័យ មាន វារៈ ១ ក្នុងអវិគតប្បច្ច័យ មានវារៈ ១ ។ ក្នុងបច្ច័យទាំងអស់ ក្នុងសហជាតវារៈក្តី បញ្ញាវារៈក្តី មានវារៈតែ ១ ។ បដិច្ចវារៈ អព្យាកតធម៌ច្រឡូកច្រឡំដោយចិត្ត អាស្រ័យនូវអព្យាកតធម៌ ច្រឡូកច្រឡំដោយចិត្ត ទើបកើតឡើង ព្រោះហេតុប្បច្ច័យ មានវារៈ ៣ ។ អព្យាកតធម៌មិនច្រឡូកច្រឡំដោយចិត្ត អាស្រ័យនូវអព្យាកតធម៌មិនច្រឡូក