ចិត្តសមុដ្ឋានទុកកុសលត្តិកៈ អភិធម្មបិដក បដិច្ចវារៈ

ក្បាលទី 81 · ទំព័រ 344

ច្រឡំដោយចិត្ត ទើបកើតឡើង ព្រោះហេតុប្បច្ច័យ មានវារៈ ៣ ។ អព្យាកតធម៌ច្រឡូកច្រឡំដោយចិត្ត អាស្រ័យនូវអព្យាកតធម៌ច្រឡូកច្រឡំដោយ ចិត្តផង នូវអព្យាកតធម៌មិនច្រឡូកច្រឡំដោយចិត្តផង ទើបកើតឡើង ព្រោះ ហេតុប្បច្ច័យ មានវារៈ ៣ ។ ក្នុងហេតុប្បច្ច័យ មានវារៈ ៩ ក្នុងអារម្មណប្បច្ច័យ មាន វារៈ ៣ ក្នុងអវិគតប្បច្ច័យ មានវារៈ ៩ ។ ( វារៈនេះ ) ដូចគ្នានឹងចិត្តសម្បយុត្តទុកអព្យាកតដែរ ។ សហជាតវារៈក្តី បញ្ញាវារៈក្តី បណ្ឌិតគប្បីឲ្យពិស្តារផងចុះ ។ ចប់ ចិត្តសំសដ្ឋទុកកុសលត្តិកៈ ។ ចិត្តសមុដ្ឋានទុកកុសលត្តិកៈ បដិច្ចវារៈ កុសលធម៌តាំងឡើងដោយចិត្ត អាស្រ័យនូវកុសលធម៌តាំង ឡើងដោយចិត្ត ទើបកើតឡើង ព្រោះហេតុប្បច្ច័យ កុសលធម៌មិនតាំងឡើង ដោយចិត្ត អាស្រ័យនូវកុសលធម៌ តាំងឡើងដោយចិត្ត ទើបកើតឡើង ព្រោះហេតុប្បច្ច័យ កុសលធម៌តាំងឡើងដោយចិត្តក្តី កុសលធម៌មិនតាំង ឡើងដោយចិត្តក្តី អាស្រ័យនូវកុសលធម៌ តាំងឡើងដោយចិត្ត ទើបកើតឡើង ព្រោះហេតុប្បច្ច័យ ។ កុសលធម៌តាំងឡើងដោយចិត្ត អាស្រ័យនូវ កុសលធម៌មិនតាំងឡើងដោយចិត្ត ទើបកើតឡើង ព្រោះហេតុប្បច្ច័យ ។ កុសលធម៌តាំងឡើងដោយចិត្ត អាស្រ័យនូវកុសលធម៌ តាំងឡើងដោយ ចិត្តផង នូវកុសលធម៌មិនតាំងឡើងដោយចិត្តផង ទើបកើតឡើង ព្រោះ ហេតុប្បច្ច័យ ។ ក្នុងហេតុប្បច្ច័យ មានវារៈ ៥ ក្នុងអារម្មណប្បច្ច័យ មាន វារៈ ៥ ក្នុងបទទាំងពួង មានវារៈ ៥ ក្នុងអវិគតប្បច្ច័យ មានវារៈ ៥ ។ ក្នុងនអធិបតិប្បច្ច័យ មានវារៈ ៥ ក្នុងនបុរេជាតប្បច្ច័យ មានវារៈ ៥ ។ បេ ។ ក្នុងនកម្មប្បច្ច័យ មានវារៈ ៣ ក្នុងនវិបាកប្បច្ច័យ មានវារៈ ៥ ។ បេ ។ ក្នុងនវិប្បយុត្តប្បច្ច័យ មានវារៈ ៥ ។ សហជាតវារៈជាខាងដើម បណ្ឌិតគប្ប