ចិត្តសហភុទុកកុសលត្តិកៈ អភិធម្មបិដក បដិច្ចវារៈ
ចិត្តសហភុទុកកុសលត្តិកៈ បដិច្ចវារៈ កុសលធម៌កើតជាមួយនឹងចិត្ត អាស្រ័យនូវកុសលធម៌ កើត ជាមួយនឹងចិត្ត ទើបកើតឡើងព្រោះហេតុប្បច្ច័យ កុសលធម៌មិនកើតជាមួយនឹង ចិត្ត អាស្រ័យនូវកុសលធម៌កើតជាមួយនឹងចិត្ត ទើបកើតឡើង ព្រោះ ហេតុប្បច្ច័យ កុសលធម៌កើតជាមួយនឹងចិត្តក្តី កុសលធម៌មិនកើតជាមួយនឹង ចិត្តក្តី អាស្រ័យនូវកុសលធម៌ កើតជាមួយនឹងចិត្ត ទើបកើតឡើង ព្រោះ ហេតុប្បច្ច័យ ។ កុសលធម៌កើតជាមួយនឹងចិត្ត អាស្រ័យនូវកុសលធម៌មិន កើតជាមួយនឹងចិត្ត ទើបកើតឡើង ព្រោះហេតុប្បច្ច័យ ។ អកុសលធម៌ កើតជាមួយនឹងចិត្ត អាស្រ័យនូវកុសលធម៌ កើតជាមួយនឹងចិត្តផង នូវកុសលធម៌ មិនកើតជាមួយនឹងចិត្តផង ទើបកើតឡើង ព្រោះហេតុប្បច្ច័យ ។ ក្នុងហេតុប្បច្ច័យ មានវារៈ ៥ ក្នុងអារម្មណប្បច្ច័យ មាន វារៈ ៥ ក្នុងអវិគតប្បច្ច័យ មានវារៈ ៥ ។ សហជាតវារៈក្តី បញ្ញាវារៈក្តី បណ្ឌិតគប្បីឲ្យពិស្តារផងចុះ ។ បដិច្ចវារៈ អកុសលធម៌កើតជាមួយនឹងចិត្ត អាស្រ័យនូវអកុសលធម៌ កើតជាមួយនឹងចិត្ត ទើបកើតឡើង ព្រោះហេតុប្បច្ច័យ មានវារៈ ៣ ។ អកុសលធម៌កើតជាមួយនឹងចិត្ត អាស្រ័យនូវអកុសលធម៌ មិនកើតជាមួយនឹង ចិត្ត ទើបកើតឡើង ព្រោះហេតុប្បច្ច័យ ។ អកុសលធម៌ កើតជាមួយ នឹងចិត្ត អាស្រ័យនូវអកុសលធម៌ កើតជាមួយនឹងចិត្តផង នូវអកុសលធម៌ មិនកើតជាមួយនឹងចិត្តផង ទើបកើតឡើង ព្រោះហេតុប្បច្ច័យ ។ ក្នុងហេតុប្បច្ច័យ មានវារៈ ៥ ក្នុងអារម្មណប្បច្ច័យ មាន វារៈ ៥ ក្នុងអវិគតប្បច្ច័យ មានវារៈ ៥ ។ សហជាតវារៈក្តី បញ្ញាវារៈក្តី បណ្ឌិតគប្បីឲ្យពិស្តារផងចុះ ។ បដិច្ចវារៈ