ចិត្តានុបរិវត្តិទុកកុសលត្តិកៈ អភិធម្មបិដក បដិច្ចវារៈ

ក្បាលទី 81 · ទំព័រ 351

ចិត្តានុបរិវត្តិទុកកុសលត្តិកៈ បដិច្ចវារៈ កុសលធម៌ប្រព្រឹត្តទៅតាមចិត្ត អាស្រ័យនូវកុសលធម៌ប្រព្រឹត្ត ទៅតាមចិត្ត ទើបកើតឡើង ព្រោះហេតុប្បច្ច័យ មានវារៈ ៣ ។ កុសលធម៌ ប្រព្រឹត្តទៅតាមចិត្ត អាស្រ័យនូវកុសលធម៌ មិនប្រព្រឹត្តទៅតាមចិត្ត ទើប កើតឡើង ព្រោះហេតុប្បច្ច័យ ។ កុសលធម៌ប្រព្រឹត្តទៅតាមចិត្ត អាស្រ័យ នូវកុសលធម៌ ប្រព្រឹត្តទៅតាមចិត្តផង នូវកុសលធម៌មិនប្រព្រឹត្តទៅតាមចិត្ត ផង ទើបកើតឡើង ព្រោះហេតុប្បច្ច័យ ។ ក្នុងហេតុប្បច្ច័យ មានវារៈ ៥ ក្នុងអារម្មណប្បច្ច័យ មាន វារៈ ៥ ក្នុងអវិគតប្បច្ច័យ មានវារៈ ៥ ។ សហជាតវារៈក្តី បញ្ញាវារៈក្តី បណ្ឌិតគប្បីឲ្យពិស្តារផងចុះ ។ បដិច្ចវារៈ អកុសលធម៌ប្រព្រឹត្តទៅតាមចិត្ត អាស្រ័យនូវអកុសលធម៌ ប្រព្រឹត្តទៅតាមចិត្ត ទើបកើតឡើង ព្រោះហេតុប្បច្ច័យ មានវារៈ ៣ ។ អកុសលធម៌ប្រព្រឹត្តទៅតាមចិត្ត អាស្រ័យនូវអកុសលធម៌ មិនប្រព្រឹត្តទៅ តាមចិត្ត ទើបកើតឡើង ព្រោះហេតុប្បច្ច័យ ។ អកុសលធម៌ប្រព្រឹត្តទៅតាម ចិត្ត អាស្រ័យនូវអកុសលធម៌ ប្រព្រឹត្តទៅតាមចិត្តផង នូវអកុសលធម៌ មិន ប្រព្រឹត្តទៅតាមចិត្តផង ទើបកើតឡើង ព្រោះហេតុប្បច្ច័យ ។ ក្នុងហេតុប្បច្ច័យ មានវារៈ ៥ ក្នុងអារម្មណប្បច្ច័យ មាន វារៈ ៥ ក្នុងអវិគតប្បច្ច័យ មានវារៈ ៥ ។ សហជាតវារៈក្តី បញ្ញាវារៈក្តី បណ្ឌិតគប្បីឲ្យពិស្តារផងចុះ ។ បដិច្ចវារៈ អព្យាកតធម៌ប្រព្រឹត្តទៅតាមចិត្ត អាស្រ័យនូវអព្យាកតធម៌ ប្រព្រឹត្តទៅតាមចិត្ត ទើបកើតឡើង ព្រោះហេតុប្បច្ច័យ ។