ចិត្តសំសដ្ឋសមុដ្ឋានទុកកុសលត្តិកៈ អភិធម្មបិដក បដិច្ចវារៈ
ចិត្តសំសដ្ឋសមុដ្ឋានទុកកុសលត្តិកៈ បដិច្ចវារៈ កុសលធម៌ច្រឡូកច្រឡំតាំងឡើងដោយចិត្ត អាស្រ័យនូវ កុសលធម៌ច្រឡូកច្រឡំ តាំងឡើងដោយចិត្ត ទើបកើតឡើង ព្រោះហេតប្បច្ច័យ កុសលធម៌មិនច្រឡូកច្រឡំ តាំងឡើងដោយចិត្ត អាស្រ័យនូវ កុសលធម៌ច្រឡូកច្រឡំ តាំងឡើងដោយចិត្ត ទើបកើតឡើងព្រោះហេតុប្បច្ច័យ កុសលធម៌ច្រឡូកច្រឡំ តាំងឡើងដោយចិត្តក្តី កុសលធម៌មិនច្រឡូកច្រឡំ តាំងឡើងដោយចិត្តក្តី អាស្រ័យនូវកុសលធម៌ ច្រឡូកច្រឡំតាំងឡើងដោយ ចិត្ត ទើបកើតឡើង ព្រោះហេតុប្បច្ច័យ ។ កុសលធម៌ច្រឡូកច្រឡំ តាំង ឡើងដោយចិត្ត អាស្រ័យនូវកុសលធម៌ មិនច្រឡូកច្រឡំតាំងឡើងដោយចិត្ត ទើបកើតឡើង ព្រោះហេតុប្បច្ច័យ កុសលធម៌ច្រឡូកច្រឡំតាំងឡើងដោយ ចិត្ត អាស្រ័យនូវកុសលធម៌ច្រឡូកច្រឡំ តាំងឡើងដោយចិត្តផង នូវកុសលធម៌ មិនច្រឡូកច្រឡំតាំងឡើងដោយចិត្តផង ទើបកើតឡើង ព្រោះ ហេតុប្បច្ច័យ ។ ក្នុងហេតុប្បច្ច័យ មានវារៈ ៥ ក្នុងអារម្មណប្បច្ច័យ មាន វារៈ ៥ ក្នុងអវិគតប្បច្ច័យ មានវារៈ ៥ ។ បញ្ញាទាំងបុណ្ណេះឯង ( បណ្ឌិតគប្បីសម្តែង ) ឲ្យដូចគ្នា នឹងចេតសិកទុកកុសលត្តិកៈ ក្នុងមហន្តរទុកៈផងចុះ ។ សហជាតវារៈក្តី បញ្ញាវារៈក្តី បណ្ឌិតគប្បីឲ្យពិស្តារផងចុះ ។ បដិច្ចវារៈ អកុសលធម៌ច្រឡូកច្រឡំ តាំងឡើងដោយចិត្ត អាស្រ័យ នូវអកុសលធម៌ ច្រឡូកច្រឡំ តាំងឡើងដោយចិត្ត ទើបកើតឡើង ព្រោះ ហេតុប្បច្ច័យ មានវារៈ ៣ ។ អកុសលធម៌ ច្រឡូកច្រឡំ តាំងឡើងដោយ ចិត្ត អាស្រ័យនូវអកុសលធម៌ មិនច្រឡូកច្រឡំ តាំងឡើងដោយចិត្ត ទើប កើតឡើង ព្រោះហេតុប្បច្ច័យ ។