ចិត្តសំសដ្ឋសមុដ្ឋានានុបរិវត្តិទុកកុសលត្តិកៈ អភិធម្មបិដក បដិច្ចវារៈ

ក្បាលទី 81 · ទំព័រ 358

ចិត្តសំសដ្ឋសមុដ្ឋានានុបរិវត្តិទុកកុសលត្តិកៈ បដិច្ចវារៈ កុសលធម៌ច្រឡូកច្រឡំ តាំងឡើង ប្រព្រឹត្តទៅតាមចិត្ត អាស្រ័យនូវអកុសលធម៌ច្រឡូកច្រឡំ តាំងឡើង ប្រព្រឹត្តទៅតាមចិត្ត ទើប កើតឡើង ព្រោះហេតុប្បច្ច័យ មានវារៈ ៣ ។ កុសលធម៌ច្រឡូកច្រឡំ តាំងឡើង ប្រព្រឹត្តទៅតាមចិត្ត អាស្រ័យនូវកុសលធម៌ មិនច្រឡូកច្រឡំ មិនតាំងឡើង មិនប្រព្រឹត្តទៅតាមចិត្ត ទើបកើតឡើង ព្រោះហេតុប្បច្ច័យ ។ កុសលធម៌ច្រឡូកច្រឡំ តាំងឡើង ប្រព្រឹត្តទៅតាមចិត្ត អាស្រ័យនូវកុសលធម៌ ច្រឡូកច្រឡំ តាំងឡើង ប្រព្រឹត្តទៅតាមចិត្តផង នូវកុសលធម៌ មិនច្រឡូកច្រឡំ មិនតាំងឡើង មិនប្រព្រឹត្តទៅតាមចិត្តផង ទើបកើតឡើង ព្រោះហេតុប្បច្ច័យ ។ ក្នុងហេតុប្បច្ច័យ មានវារៈ ៥ ក្នុងអារម្មណប្បច្ច័យ មាន វារៈ ៥ ក្នុងអវិគតប្បច្ច័យ មានវារៈ ៥ ។ សហជាតវារៈក្តី បញ្ញាវារៈក្តី បណ្ឌិតគប្បីឲ្យពិស្តារផងចុះ ។ បដិច្ចវារៈ អកុសលធម៌ ច្រឡូកច្រឡំ តាំងឡើង ប្រព្រឹត្តទៅតាមចិត្ត អាស្រ័យនូវអកុសលធម៌ ច្រឡូកច្រឡំ តាំងឡើង ប្រព្រឹត្តទៅតាមចិត្ត ទើប កើតឡើង ព្រោះហេតុប្បច្ច័យ ។ ក្នុងហេតុប្បច្ច័យ មានវារៈ ៥ ក្នុងអារម្មណប្បច្ច័យ មាន វារៈ ៥ ក្នុងអវិគតប្បច្ច័យ មានវារៈ ៥ ។ សហជាតវារៈក្តី បញ្ញាវារៈក្តី បណ្ឌិតគប្បីឲ្យពិស្តារផងចុះ ។ បដិច្ចវារៈ អព្យាកតធម៌ ច្រឡូកច្រឡំ តាំងឡើង ប្រព្រឹត្តទៅតាមចិត្ត