អជ្ឈត្តិកទុកកុសលតិ្តកៈ អភិធម្មបិដក បដិច្ចវារៈ
អាស្រ័យនូវអព្យាកតធម៌ ច្រឡូកច្រឡំ តាំងឡើង ប្រព្រឹត្តទៅតាមចិត្ត ទើប កើតឡើង ព្រោះហេតុប្បច្ច័យ ។ ក្នុងហេតុប្បច្ច័យ មានវារៈ ៩ ក្នុងអារម្មណប្បច្ច័យ មាន វារៈ ៩ ក្នុងអវិគតប្បច្ច័យ មានវារៈ ៩ ។ ( ទុកៈនេះ ) ប្រហែលគ្នានឹងចិត្តសំសដ្ឋសមុដ្ឋានទុកអព្យាកតៈដែរ ។ សហជាតវារៈក្តី បញ្ញាវារៈក្តី បណ្ឌិត គប្បីឲ្យពិស្តារផងចុះ ។ ចប់ ចិត្តសំសដ្ឋសមុដ្ឋានានុបរិវត្តិទុកកុសលត្តិកៈ ។ អជ្ឈត្តិកទុកកុសលត្តិកៈ បដិច្ចវារៈ កុសលធម៌ខាងក្រៅ អាស្រ័យនូវកុសលធម៌ខាងក្នុង ទើប កើតឡើង ព្រោះហេតុប្បច្ច័យ ។ កុសលធម៌ខាងក្រៅ អាស្រ័យនូវកុសលធម៌ខាងក្រៅ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ កុសលធម៌ ខាងក្នុង អាស្រ័យនូវកុសលធម៌ខាងក្រៅ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ កុសលធម៌ខាងក្នុងក្តី កុសលធម៌ខាងក្រៅក្តី អាស្រ័យនូវកុសលធម៌ខាងក្រៅ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ ។ កុសលធម៌ខាងក្រៅ អាស្រ័យនូវ កុសលធម៌ខាងក្នុងផង នូវកុសលធម៌ខាងក្រៅផង ទើបកើតឡើង ព្រោះ ហេតុប្បច្ច័យ ។ ក្នុងហេតុប្បច្ច័យ មានវារៈ ៥ ក្នុងអារម្មណប្បច្ច័យ មាន វារៈ ៥ ក្នុងអវិគតប្បច្ច័យ មានវារៈ ៥ ។ ( ទុកៈនេះ ) ប្រហែលគ្នានឹងចិត្តទុកៈដែរ ។ សហជាតវារៈក្តី បញ្ញាវារៈក្តី បណ្ឌិតគប្បីឲ្យពិស្តារផងចុះ ។ បញ្ញាវារៈ អកុសលធម៌ខាងក្រៅ អាស្រ័យនូវអកុសលធម៌ខាងក្នុង ទើបកើតឡើង ព្រោះហេតុប្បច្ច័យ ។ អកុសលធម៌ខាងក្រៅ អាស្រ័យនូវ អកុសលធម៌ខាងក្រៅ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ អកុសលធម៌ខាងក្នុង អាស្រ័យនូវអកុសលធម៌ខាងក្រៅ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ អកុសលធម៌ខាងក្នុងក្តី អកុសលធម៌ខាងក្រៅក្តី អាស្រ័យនូវអកុសលធម៌ ខាងក្រៅ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ ។