ឧបទិន្ថទុកកុសលត្តិកៈ អភិធម្មបិដក បដិច្ចវារៈ

ក្បាលទី 81 · ទំព័រ 367

ឧបទិន្នទុកកុសលត្តិកៈ បដិច្ចវារៈ កុសលធម៌ដែលកម្ម ( ប្រកបដោយកិលេសមានតណ្ហាជាដើម ) មិនកាន់យកហើយ អាស្រ័យនូវកុសលធម៌ ដែលកម្ម ( ប្រកបដោយ កិលេស មានតណ្ហាជាដើម ) មិនកាន់យកហើយ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ ។ ក្នុងហេតុប្បច្ច័យ មានវារៈ ១ ក្នុងអារម្មណប្បច្ច័យ មាន វារៈ ១ ក្នុងអវិគតប្បច្ច័យ មានវារៈ ១ ។ ក្នុងបច្ច័យទាំងអស់ មានវារៈ ១ ។ ក្នុងសហជាតវារៈក្តី ក្នុងបញ្ញាវារៈក្តី សុទ្ធតែមានវារៈ ១ ។ ( តិកៈនេះ ) ប្រហែលគ្នានឹងសប្បច្ចយទុកកុសលដែរ ។ បដិច្ចវារៈ អកុសលធម៌ដែលកម្មមិនកាន់យកហើយ អាស្រ័យនូវអកុសលធម៌ដែលកម្មមិនកាន់យកហើយ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ ។ ក្នុងហេតុប្បច្ច័យ មានវារៈ ១ ក្នុងអវិគតប្បច្ច័យ មានវារៈ ១ ។ ក្នុងបច្ច័យទាំងអស់ ក្នុងសហជាតវារៈក្តី បញ្ញាវារៈក្តី មានតែវារៈ ១ ។ បដិច្ចវារៈ អព្យាកតធម៌ដែលកម្មកាន់យកហើយ អាស្រ័យនូវអព្យា- កតធម៌ ដែលកម្មកាន់យកហើយ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ មាន វារៈ ៣ ។ អព្យាកតធម៌ដែលកម្មមិនកាន់យកហើយ អាស្រ័យនូវអព្យាកតធម៌ ដែលកម្មមិនកាន់យកហើយ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ ។ អព្យាកតធម៌ដែលកម្មមិនកាន់យកហើយ អាស្រ័យនូវអព្យាកតធម៌ ដែល កម្មកាន់យកហើយផង នូវអព្យាកតធម៌ដែលកម្មមិនកាន់យកហើយផង ទើប កើតឡើង ព្រោះហេតុប្បច្ច័យ គឺចិត្តសមុដ្ឋានរូប អាស្រ័យនូវពួកខន្ធ ដែល កម្មកាន់យកហើយផង នូវពួកមហាភូតផង ។ ក្នុងហេតុប្បច្ច័យ មានវារៈ ៥ ក្នុងអារម្មណប្បច្ច័យ មាន វារៈ ២ ក្នុងអធិបតិប្បច្ច័យ មានវារៈ ១ ។ បេ ។ ក្នុងបុរេជាតប្បច្ច័យ មាន វារៈ ២ ក្នុងអាសេវនប្បច្ច័យ មានវារៈ ១ ក្នុងកម្មប្បច្ច័យ មានវារៈ ៥ ក្នុងវិបាកប្បច្ច័យ មានវារៈ ៥ ក្នុង