ឧបទានទុកកុសលត្តិកៈ អភិធម្មបិដក បដិច្ចវារៈ

ក្បាលទី 81 · ទំព័រ 371

ឧបទានទុកកុសលត្តិកៈ បដិច្ចវារៈ កុសលធម៌មិនមែនជាឧបាទាន អាស្រ័យនូវកុសលធម៌ មិន មែនជាឧបាទាន ទើបកើតឡើង ព្រោះហេតុប្បច្ច័យ ។ ក្នុងហេតុប្បច្ច័យ មានវារៈ ១ ក្នុងអារម្មណប្បច្ច័យ មាន វារៈ ១ ក្នុងអវិគតប្បច្ច័យ មានវារៈ ១ ។ ក្នុងបច្ច័យទាំងអស់ ក្នុងសហជាតវារៈក្តី បញ្ញាវារៈក្តី មានវារៈតែ ១ ។ បដិច្ចវារៈ អកុសលធម៌ ជាឧបាទាន ( សេចក្តីប្រកាន់មាំ ) អាស្រ័យ នូវអកុសលធម៌ជាឧបាទាន ទើបកើតឡើង ព្រោះហេតុប្បច្ច័យ អកុសលធម៌ មិនមែនជាឧបាទាន អាស្រ័យនូវអកុសលធម៌ ជាឧបាទាន ទើបកើតឡើង ព្រោះហេតុប្បច្ច័យ អកុសលធម៌ជាឧបាទានផង អកុសលធម៌ មិនមែនជា ឧបាទានផង អាស្រ័យនូវអកុសលធម៌ ជាឧបាទាន ទើបកើតឡើង ព្រោះ ហេតុប្បច្ច័យ ។ អកុសលធម៌មិនមែនជាឧបាទាន អាស្រ័យនូវអកុសលធម៌ មិនមែនជាឧបាទាន ទើបកើតឡើង ព្រោះហេតុប្បច្ច័យ មានវារៈ ៣ ។ អកុសលធម៌ ជាឧបាទាន អាស្រ័យនូវអកុសលធម៌ ជាឧបាទានផង នូវ អកុសលធម៌ មិនមែនជាឧបាទានផង ទើបកើតឡើង ព្រោះហេតុប្បច្ច័យ មានវារៈ ៣ ។ ក្នុងហេតុប្បច្ច័យ មានវារៈ ៩ ក្នុងអារម្មណប្បច្ច័យ មាន វារៈ ៩ ក្នុងបច្ច័យទាំងអស់ មានវារៈ ៩ ក្នុងអវិគតប្បច្ច័យ មានវារៈ ៩ ។ អកុសលធម៌ មិនមែនជាឧបាទាន អាស្រ័យនូវអកុសលធម៌ មិនមែនជាឧបាទាន ទើបកើតឡើង ព្រោះនហេតុប្បច្ច័យ ។ ក្នុងនហេតុប្បច្ច័យ មានវារៈ ១ ក្នុងនអធិបតិប្បច្ច័យ មាន វារៈ ៩ ក្នុងនបុរេជាតប្បច្ច័យ មានវារៈ ៩ ។ បេ ។ ក្នុងនកម្មប្បច្ច័យ មាន វារៈ ៣ ក្នុងនវិបាកប្បច្ច័យ មានវារៈ ៩ ក្នុងនវិប្បយុត្តប្បច្ច័យ មានវារៈ ៩ ។ សហជាតវារៈជាដើម បណ្ឌិតគប្បីឲ្យពិស្តារផងចុះ ។