ឧបទានិយទុកកុសលត្តិកៈ អភិធម្មបិដក បដិច្ចវារៈ
សម្បយុត្តប្បច្ច័យ មានវារៈ ៩ ក្នុងអត្ថិប្បច្ច័យ មានវារៈ ៩ ។ អព្យាកតធម៌មិនមែនជាឧបាទាន អាស្រ័យនូវអព្យាកតធម៌ មិនមែនជាឧបាទាន ទើបកើតឡើង ព្រោះហេតុប្បច្ច័យ ។ ក្នុងហេតុប្បច្ច័យ មានវារៈ ១ ក្នុងអារម្មណប្បច្ច័យ មាន វារៈ ១ ក្នុងអវិគតប្បច្ច័យ មានវារៈ ១ ។ ក្នុងបច្ច័យទាំងអស់ ក្នុងសហជាតវារៈក្តី បញ្ញាវារៈក្តី មានតែវារៈ ១ ។ ចប់ ឧបាទានទុកកុសលត្តិកៈ ។ ឧបទានិយទុកកុសលត្តិកៈ បដិច្ចវារៈ កុសលធម៌ជាប្រយោជន៍ដល់ឧបាទាន អាស្រ័យនូវកុសលធម៌ ជាប្រយោជន៍ដល់ឧបាទាន ទើបកើតឡើង ព្រោះហេតុប្បច្ច័យ ។ កុសលធម៌ មិនជាប្រយោជន៍ដល់ឧបាទាន អាស្រ័យនូវកុសលធម៌ មិនជា ប្រយោជន៍ដល់ឧបាទាន ទើបកើតឡើង ព្រោះហេតុប្បច្ច័យ ។ ក្នុងហេតុប្បច្ច័យ មានវារៈ ២ ក្នុងអារម្មណប្បច្ច័យ មាន វារៈ ២ ក្នុងអវិគតប្បច្ច័យ មានវារៈ ២ ។ ( វារៈនេះ ) ប្រហែលគ្នានឹងលោកិយលោកុត្តរទុកកុសលៈដែរ ។ សហជាតវារៈក្តី បញ្ញាវារៈក្តី បណ្ឌិតគប្បីឲ្យពិស្តារផងចុះ ។ បដិច្ចវារៈ អកុសលធម៌ជាប្រយោជន៍ដល់ឧបាទាន អាស្រ័យនូវអកុសលធម៌ ជាប្រយោជន៍ដល់ឧបាទាន ទើបកើតឡើង ព្រោះហេតុប្បច្ច័យ ។ ក្នុងហេតុប្បច្ច័យ មានវារៈ ១ ក្នុងអារម្មណប្បច្ច័យ មាន វារៈ ១ ក្នុងអវិគតប្បច្ច័យ មានវារៈ ១ ។ ក្នុងបច្ច័យទាំងអស់ ក្នុងសហជាតវារៈក្តី បញ្ញាវារៈក្តី មានវារៈតែ ១ ។ បដិច្ចវារៈ អព្យាកតធម៌ជាប្រយោជន៍ដល់ឧបាទាន អាស្រ័យនូវអព្យាកតធម៌ ជាប្រយោជន៍ដល់ឧបាទាន ទើបកើតឡើង ព្រោះហេតុប្បច្ច័យ ។ អព្យាកតធម៌ មិនជាប្រយោជន៍ដល់ឧបាទាន អាស្រ័យនូវអព្យាកតធម៌ មិន ជាប្រយោជន៍ដល់ឧបាទាន ទើបកើតឡើង ព្រោះហេតុប្បច្ច័យ អព្យាកតធម៌ ជាប្រយោជន៍ដល់ឧបាទាន អាស្រ័យនូវអព្យាកតធម៌ ម