ឧបទានសម្បយុត្តទុកកុសលត្តិកៈ អភិធម្មបិដក បដិច្ចវារៈ

ក្បាលទី 81 · ទំព័រ 375

វារៈ ២ ក្នុងអវិគតប្បច្ច័យ មានវារៈ ៥ ។ ( វារៈនេះ ) ប្រហែលគ្នានឹងលោកិយលោកុត្តរទុកអព្យាកតៈដែរ ។ សហជាតវារៈក្តី បញ្ញាវារៈក្តី បណ្ឌិតគប្បីឲ្យពិស្តារផងចុះ ។ ចប់ ឧបាទានិយទុកកុសលត្តិកៈ ។ ឧបទានសម្បយុត្តទុកកុសលត្តិកៈ បដិច្ចវារៈ កុសលធម៌ប្រាសចាកឧបាទាន អាស្រ័យនូវកុសលធម៌ ដែលប្រាសចាកឧបាទាន ទើបកើតឡើង ព្រោះហេតុប្បច្ច័យ ។ ក្នុងហេតុប្បច្ច័យ មានវារៈ ១ ក្នុងអារម្មណប្បច្ច័យ មាន វារៈ ១ ក្នុងអវិគតប្បច្ច័យ មានវារៈ ១ ។ ក្នុងបច្ច័យទាំងអស់ ក្នុងសហជាតវារៈក្តី បញ្ញាវារៈក្តី មានតែវារៈ ១ ។ បដិច្ចវារៈ អកុសលធម៌ប្រកបដោយឧបាទាន អាស្រ័យនូវអកុសលធម៌ ប្រកបដោយឧបាទាន ទើបកើតឡើង ព្រោះហេតុប្បច្ច័យ មានវារៈ ៣ ។ អកុសលធម៌ ប្រាសចាកឧបាទាន អាស្រ័យនូវអកុសលធម៌ ប្រាសចាក ឧបាទាន ទើបកើតឡើង ព្រោះហេតុប្បច្ច័យ មានវារៈ ២ ។ អកុសលធម៌ ប្រកបដោយឧបាទាន អាស្រ័យនូវអកុសលធម៌ ប្រកបដោយឧបាទានផង នូវអកុសលធម៌ប្រាសចាកឧបាទានផង ទើបកើតឡើង ព្រោះហេតុប្បច្ច័យ ។ ក្នុងហេតុប្បច្ច័យ មានវារៈ ៦ ក្នុងអារម្មណប្បច្ច័យ មាន វារៈ ៦ ក្នុងបច្ច័យទាំងអស់ មានវារៈ ៦ ក្នុងអវិគតប្បច្ច័យ មានវារៈ ៦ ។ ក្នុងនហេតុប្បច្ច័យ មានវារៈ ១ ក្នុងនអធិបតិប្បច្ច័យ មាន វារៈ ៦ ក្នុងនកម្មប្បច្ច័យ មានវារៈ ៤ ក្នុងនវិបាកប្បច្ច័យ មានវារៈ ៦ ។ សហជាតវារៈជាដើម បណ្ឌិតគប្បីឲ្យពិស្តារផងចុះ ។ បញ្ញាវារៈ អកុសលធម៌ប្រកបដោយឧបាទាន ជាបច្ច័យនៃអកុសលធម៌ ប្រកបដោយឧបាទាន ដោយហេតុប្បច្ច័យ មានវារៈ ៣ ។