ឧបទានឧបទានិយទុកកុសលត្តិកៈ អភិធម្មបិដក បដិច្ចវារៈ
មានវារៈ ៤ ក្នុងមគ្គប្បច្ច័យ មានវារៈ ៤ ក្នុងសម្បយុត្តប្បច្ច័យ មានវារៈ ៦ ក្នុងអត្ថិប្បច្ច័យ មានវារៈ ៦ ក្នុងនត្ថិប្បច្ច័យ មានវារៈ ៩ ក្នុងវិគតប្បច្ច័យ មានវារៈ ៩ ក្នុងអវិគតប្បច្ច័យ មានវារៈ ៦ ។ បដិច្ចវារៈ អព្យាកតធម៌ប្រាសចាកឧបាទាន អាស្រ័យនូវអព្យាកតធម៌ ប្រាសចាកឧបាទាន ទើបកើតឡើង ព្រោះហេតុប្បច្ច័យ ។ ក្នុងហេតុប្បច្ច័យ មានវារៈ ១ ក្នុងអារម្មណប្បច្ច័យ មាន វារៈ ១ ក្នុងអវិគតប្បច្ច័យ មានវារៈ ១ ។ ក្នុងបច្ច័យទាំងអស់ក្នុងសហជាតវារៈក្តី ក្នុងបញ្ញាវារៈក្តី មានតែវារៈ ១ ។ ចប់ ឧបាទានសម្បយុត្តទុកកុសលត្តិកៈ ។ ឧបទានឧបទានិយទុកកុសលត្តិកៈ បដិច្ចវារៈ កុសលធម៌ជាប្រយោជន៍ដល់ឧបាទានផង មិនមែនជាឧបាទានផង អាស្រ័យនូវកុសលធម៌ ជាប្រយោជន៍ដល់ឧបាទានផង មិនមែនជា ឧបាទានផង ទើបកើតឡើង ព្រោះហេតុប្បច្ច័យ ។ ក្នុងហេតុប្បច្ច័យ មានវារៈ ១ ក្នុងអារម្មណប្បច្ច័យ មាន វារៈ ១ ក្នុងអវិគតប្បច្ច័យ មានវារៈ ១ ។ ក្នុងបច្ច័យទាំងអស់ក្នុងសហជាតវារៈក្តី ក្នុងបញ្ញាវារៈក្តី មានវារៈតែ ១ ។ បដិច្ចវារៈ អកុសលធម៌ជាឧបាទានផង ជាប្រយោជន៍ដល់ឧបាទានផង អាស្រ័យនូវអកុសលធម៌ ជាឧបាទានផង ជាប្រយោជន៍ដល់ឧបាទានផង ទើបកើតឡើង ព្រោះហេតុប្បច្ច័យ មានវារៈ ៣ ។ អកុសលធម៌ ជា ប្រយោជន៍ដល់ឧបាទានផង មិនមែនជាឧបាទានផង អាស្រ័យនូវអកុសលធម៌ ជាប្រយោជន៍ដល់ឧបាទានផង មិនមែនជាឧបាទានផង ទើបកើតឡើង ព្រោះហេតុប្បច្ច័យ មានវារៈ ៣ ។