ឧបទានឧបទានសម្បយុត្តទុកកុសលត្តិកៈ អភិធម្មបិដក បដិច្ចវារៈ
ក្បាលទី 81 · ទំព័រ 379
ឧបទានឧបទានសម្បយុត្តទុកកុសលត្តិកៈ បដិច្ចវារៈ អកុសលធម៌ជាឧបាទានផង ប្រកបដោយឧបាទានផង អាស្រ័យនូវអកុសលធម៌ ជាឧបាទានផង ប្រកបដោយឧបាទានផង ទើបកើតឡើង ព្រោះហេតុប្បច្ច័យ មានវារៈ ៣ ។ អកុសលធម៌ប្រកបដោយឧបាទានផង មិនមែនជាឧបាទានផង អាស្រ័យនូវអកុសលធម៌ ប្រកបដោយ ឧបាទានផង មិនមែនជាឧបាទានផង ទើបកើតឡើង ព្រោះហេតុប្បច្ច័យ មានវារៈ ៣ ។ អកុសលធម៌ជាឧបាទានផង ប្រកបដោយឧបាទានផង អាស្រ័យនូវអកុសលធម៌ ជាឧបាទានផង ប្រកបដោយឧបាទានផង នូវអកុសលធម៌ប្រកបដោយឧបាទានផង មិនមែនជាឧបាទានផង ទើបកើតឡើង ព្រោះហេតុប្បច្ច័យ មានវារៈ ៣ ។ ក្នុងហេតុប្បច្ច័យ មានវារៈ ៩ ក្នុងអារម្មណប្បច្ច័យ មាន វារៈ ៩ ក្នុងអធិបតិប្បច្ច័យ មានវារៈ ៩ ក្នុងអវិគតប្បច្ច័យ មានវារៈ ៩ ។ ដំណើរនេះ ប្រហែលគ្នានឹងឧបាទានទុកអកុសលដែរ ។ ក្នុងបច្ច័យទាំងអស់ ក្នុងសហជាតវារៈក្តី បញ្ញាវារៈក្តី មានតែវារៈ ៩ ។ ចប់ ឧបាទានឧបាទានសម្បយុត្តទុកកុសលត្តិកៈ ។