ឧបទានសម្បយុត្តឧបទានិយទុកកុសលត្តិកៈ អភិធម្មបិដក បដិច្ចវារៈ
ឧបទានសម្បយុត្តឧបទានិយទុកកុសលត្តិកៈ បដិច្ចវារៈ កុសលធម៌ប្រាសចាកឧបាទាន ទាំងជាប្រយោជន៍ដល់ឧបាទាន អាស្រ័យនូវកុសលធម៌ ដែលប្រាសចាកឧបាទាន ទាំងជាប្រយោជន៍ ដល់ឧបាទាន ទើបកើតឡើង ព្រោះហេតុប្បច្ច័យ ។ កុសលធម៌ដែលប្រាសចាក ឧបាទាន ទាំងមិនជាប្រយោជន៍ដល់ឧបាទាន អាស្រ័យនូវកុសលធម៌ ដែលប្រាសចាកឧបាទាន ទាំងមិនជាប្រយោជន៍ដល់ឧបាទាន ទើបកើតឡើង ព្រោះហេតុប្បច្ច័យ ។ ក្នុងហេតុប្បច្ច័យ មានវារៈ ២ ក្នុងអារម្មណប្បច្ច័យ មាន វារៈ ២ ក្នុងអវិគតប្បច្ច័យ មានវារៈ ២ ។ ( ទុកៈនេះ ) ប្រហែលគ្នានឹងលោកិយលោកុត្តរទុកកុសលៈដែរ ។ សហជាតវារៈក្តី បញ្ញាវារៈក្តី បណ្ឌិតគប្បីឲ្យពិស្តារផងចុះ ។ បដិច្ចវារៈ អកុសលធម៌ដែលប្រាសចាកឧបាទាន តែជាប្រយោជន៍ដល់ ឧបាទាន អាស្រ័យនូវអកុសលធម៌ដែលប្រាសចាកឧបាទាន តែជាប្រយោជន៍ ដល់ឧបាទាន ទើបកើតឡើង ព្រោះហេតុប្បច្ច័យ ។ ក្នុងបច្ច័យទាំងអស់មាន វារៈតែ ១ ។ បដិច្ចវារៈ អព្យាកតធម៌ដែលប្រាសចាកឧបាទាន តែជាប្រយោជន៍ដល់ ឧបាទាន អាស្រ័យនូវអព្យាកតធម៌ដែលប្រាសចាកឧបាទាន តែជាប្រយោជន៍ ដល់ឧបាទាន ទើបកើតឡើង ព្រោះហេតុប្បច្ច័យ ។ អព្យាកតធម៌ ដែល ប្រាសចាកឧបាទាន ទាំងមិនជាប្រយោជន៍ដល់ឧបាទាន អាស្រ័យនូវអព្យាកតធម៌ ដែលប្រាសចាកឧបាទាន ទាំងមិនជាប្រយោជន៍ដល់ឧបាទាន ទើប កើតឡើង ព្រោះហេតុប្បច្ច័យ មានវារៈ ៣ ។ អព្យាកតធម៌ ដែលប្រាសចាក ឧបាទាន តែជាប្រយោជន៍ដល់ឧបាទាន អាស្រ័យនូវអព្យាកតធម៌ ដែល ប្រាសចាកឧបាទាន តែជាប្រយោជន៍ដល់ឧបាទានផង នូវអព្យាកតធម៌ ដែល ប្រាសចាកឧបាទាន ទាំងមិនជាប្រយោជន៍ដល់ឧបាទានផង ទើបកើតឡើង ព្រោះហេតុប្បច្ច័យ ។