កិលេសទុកកុសលត្តិកៈ - ៨១៨ - អភិធម្មបិដក បដិច្ចវារៈ
សហជាតវារៈក្តី បញ្ញាវារៈក្តី ក្នុងបច្ច័យទាំងអស់ បណ្ឌិតគប្បីឲ្យ ពិស្តារផងចុះ ។ ចប់ ឧបាទានវិប្បយុត្តឧបាទានិយទុកកុសលត្តិកៈ ។ ចប់ ឧបាទានគោច្ឆកទុកកុសលត្តិកៈ ។ កិលេសទុកកុសលត្តិកៈ បដិច្ចវារៈ កុសលធម៌មិនមែនជាកិលេស អាស្រ័យនូវកុសលធម៌ មិន មែនជាកិលេស ទើបកើតឡើង ព្រោះហេតុប្បច្ច័យ ។ ក្នុងហេតុប្បច្ច័យ មានវារៈ ១ ក្នុងអារម្មណប្បច្ច័យ មាន វារៈ ១ ក្នុងអវិគតប្បច្ច័យ មានវារៈ ១ ។ ក្នុងបច្ច័យទាំងអស់ ក្នុងសហជាតវារៈក្តី ក្នុងបញ្ញាវារៈក្តី មានតែវារៈ ១ ។ បដិច្ចវារៈ អកុសលធម៌ជាកិលេស អាស្រ័យនូវអកុសលធម៌ ជា កិលេស ទើបកើតឡើង ព្រោះហេតុប្បច្ច័យ មានវារៈ ៣ ។ អកុសលធម៌ មិនមែនជាកិលេស អាស្រ័យនូវអកុសលធម៌ មិនមែនជាកិលេស ទើប កើតឡើង ព្រោះហេតុប្បច្ច័យ មានវារៈ ៣ ។ អកុសលធម៌ ជាកិលេស អាស្រ័យនូវអកុសលធម៌ជាកិលេសផង នូវអកុសលធម៌មិនមែនជាកិលេស ផង ទើបកើតឡើង ព្រោះហេតុប្បច្ច័យ មានវារៈ ៣ ។ ក្នុងហេតុប្បច្ច័យ មានវារៈ ៩ ក្នុងអារម្មណប្បច្ច័យ មាន វារៈ ៩ ក្នុងបច្ច័យទាំងពួង មានវារៈ ៩ ក្នុងអវិគតប្បច្ច័យ មានវារៈ ៩ ។ អកុសលធម៌ ជាកិលេស អាស្រ័យនូវអកុសលធម៌ ជា កិលេស ទើបកើតឡើង ព្រោះនហេតុប្បច្ច័យ គឺមោហៈ ដែលប្រកបដោយ វិចិកិច្ឆា អាស្រ័យនូវវិចិកិច្ឆា មោហៈដែលប្រកបដោយឧទ្ធច្ចៈ អាស្រ័យនូវ ឧទ្ធច្ចៈ ។ អកុសលធម៌ជាកិលេស អាស្រ័យនូវអកុសលធម៌ មិនមែនជា កិលេស ទើបកើតឡើង ព្រោះនហេតុប្បច្ច័យ គឺមោហៈដែលប្រកបដោយ វិចិកិច្ឆា អាស្រ័យនូវពួកខន្ធដែលប្រកបដោយវិចិកិច្ឆា មោហៈដែលប្រកបដោយ ឧទ្ធច្ចៈ អាស្រ័យនូវពួកខន្ធដែលប្រកបដោយឧទ្ធច្ចៈ ។