សង្កិលេសិកទុកកុសលត្តិកៈ អភិធម្មបិដក បដិច្ចវារៈ
សង្កិលេសិកទុកកុសលត្តិកៈ បដិច្ចវារៈ កុសលធម៌ដែលគួរដល់សេចក្តីសៅហ្មង អាស្រ័យនូវកុសលធម៌ដែលគួរដល់សេចក្តីសៅហ្មង ទើបកើតឡើង ព្រោះហេតុប្បច្ច័យ ។ កុសលធម៌ ដែលមិនគួរដល់សេចក្តីសៅហ្មង អាស្រ័យនូវកុសលធម៌ ដែល មិនគួរដល់សេចក្តីសៅហ្មង ទើបកើតឡើង ព្រោះហេតុប្បច្ច័យ ។ ក្នុងហេតុប្បច្ច័យ មានវារៈ ២ ក្នុងអារម្មណប្បច្ច័យ មាន វារៈ ២ ក្នុងអវិគតប្បច្ច័យ មានវារៈ ២ ។ ( ទុកៈនេះ ) ប្រហែលគ្នានឹងលោកិយលោកុត្តរទុកកុសលៈដែរ ។ សហជាតវារៈក្តី បញ្ញាវារៈក្តី បណ្ឌិតគប្បីឲ្យពិស្តារផងចុះ ។ បដិច្ចវារៈ អកុសលធម៌ ដែលគួរដល់សេចក្តីសៅហ្មង អាស្រ័យនូវ អកុសលធម៌ ដែលគួរដល់សេចក្តីសៅហ្មង ទើបកើតឡើង ព្រោះហេតប្បច្ច័យ ។ ក្នុងហេតុប្បច្ច័យ មានវារៈ ១ ក្នុងអារម្មណប្បច្ច័យ មាន វារៈ ១ ក្នុងអវិគតប្បច្ច័យ មានវារៈ ១ ។ ក្នុងបច្ច័យទាំងអស់ ក្នុងសហជាតវារៈក្តី បញ្ញាវារៈក្តី មានតែវារៈ ១ ។ បដិច្ចវារៈ អព្យាកតធម៌ ដែលគួរដល់សេចក្តីសៅហ្មង អាស្រ័យនូវ