សង្កិលិដ្ឋទុកកុសលត្តិកៈ អភិធម្មបិដក បដិច្ចវារៈ

ក្បាលទី 81 · ទំព័រ 386

អព្យាកតធម៌ ដែលគួរដល់សេចក្តីសៅហ្មង ទើបកើតឡើង ព្រោះហេតប្បច្ច័យ ។ អព្យាកតធម៌ ដែលមិនគួរដល់សេចក្តីសៅហ្មង អាស្រ័យនូវ អព្យាកតធម៌ ដែលមិនគួរដល់សេចក្តីសៅហ្មង ទើបកើតឡើង ព្រោះហេតប្បច្ច័យ មានវារៈ ៣ ។ អព្យាកតធម៌ ដែលគួរដល់សេចក្តីសៅហ្មង អាស្រ័យនូវអព្យាកតធម៌ ដែលគួរដល់សេចក្តីសៅហ្មងផង នូវអព្យាកតធម៌ ដែលមិនគួរដល់សេចក្តីសៅហ្មងផង ទើបកើតឡើង ព្រោះហេតុប្បច្ច័យ ។ ក្នុងហេតុប្បច្ច័យ មានវារៈ ៥ ក្នុងអារម្មណប្បច្ច័យ មាន វារៈ ២ ក្នុងអវិគតប្បច្ច័យ មានវារៈ ៥ ។ ( ទុកៈនេះ ) ប្រហែលគ្នានឹងលោកិយលោកុត្តរទុកអព្យាកតៈដែរ ។ ក្នុងបច្ច័យទាំងអស់ ក្នុងសហជាតវារៈក្តី បញ្ញាវារៈក្តី បណ្ឌិតគប្បីឲ្យ ពិស្តារផងចុះ ។ ចប់ សង្កិលេសិកទុកកុសលត្តិកៈ ។ សង្កិលិដ្ឋទុកកុសលត្តិកៈ បដិច្ចវារៈ កុសលធម៌ដែលមិនសៅហ្មង អាស្រ័យនូវកុសលធម៌ ដែល មិនសៅហ្មង ទើបកើតឡើង ព្រោះហេតុប្បច្ច័យ ។ ក្នុងហេតុប្បច្ច័យ មានវារៈ ១ ក្នុងអារម្មណប្បច្ច័យ មាន វារៈ ១ ក្នុងអវិគតប្បច្ច័យ មានវារៈ ១ ។ ក្នុងបច្ច័យទាំងអស់ ក្នុងសហជាតវារៈក្តី ក្នុងបញ្ញាវារៈក្តី មានតែវារៈ ១ ។ បដិច្ចវារៈ អកុសលធម៌ ដែលសៅហ្មង អាស្រ័យនូវអកុសលធម៌ ដែលសៅហ្មង ទើបកើតឡើង ព្រោះហេតុប្បច្ច័យ ។ ក្នុងហេតុប្បច្ច័យ មានវារៈ ១ ក្នុងអារម្មណប្បច្ច័យ មាន វារៈ ១ ក្នុងអវិគតប្បច្ច័យ មានវារៈ ១ ។ ក្នុងបច្ច័យទាំងអស់ ក្នុងសហជាតវារៈក្តី បញ្ញាវារៈក្តី មានតែវារៈ ១ ។ បដិច្ចវារៈ