កិលេសសម្បយុត្តទុកកុសលត្តិកៈ អភិធម្មបិដក បដិច្ចវារៈ

ក្បាលទី 81 · ទំព័រ 388

កិលេសសម្បយុត្តទុកកុសលត្តិកៈ បដិច្ចវារៈ កុសលធម៌ ប្រាសចាកកិលេស អាស្រ័យនូវកុសលធម៌ ប្រាសចាកកិលេស ទើបកើតឡើង ព្រោះហេតុប្បច្ច័យ ។ ក្នុងហេតុប្បច្ច័យ មានវារៈ ១ ក្នុងអារម្មណប្បច្ច័យ មាន វារៈ ១ ក្នុងអវិគតប្បច្ច័យ មានវារៈ ១ ។ ក្នុងបច្ច័យទាំងអស់ ក្នុងសហជាតវារៈក្តី បញ្ញាវារៈក្តី មានតែវារៈ ១ ។ បដិច្ចវារៈ កុសលធម៌ប្រកបដោយកិលេស អាស្រ័យនូវអកុសលធម៌ ប្រកបដោយកិលេស ទើបកើតឡើង ព្រោះហេតុប្បច្ច័យ ។ ក្នុងហេតុប្បច្ច័យ មានវារៈ ១ ក្នុងអារម្មណប្បច្ច័យ មាន វារៈ ១ ក្នុងអវិគតប្បច្ច័យ មានវារៈ ១ ។ ក្នុងបច្ច័យទាំងអស់ ក្នុងសហជាតវារៈក្តី ក្នុងបញ្ញាវារៈក្តី មានវារៈតែ ១ ។ បដិច្ចវារៈ អព្យាកតធម៌ប្រាសចាកកិលេស អាស្រ័យនូវអព្យាកតធម៌ ប្រាសចាកកិលេស ទើបកើតឡើង ព្រោះហេតុប្បច្ច័យ ។ ក្នុងហេតុប្បច្ច័យ មានវារៈ ១ ក្នុងអារម្មណប្បច្ច័យ មាន វារៈ ១ ក្នុងអវិគតប្បច្ច័យ មានវារៈ ១ ។