កិលេសសង្កិលេសិកទុកកុសលត្តិកៈ អភិធម្មបិដក បដិច្ចវារៈ
ក្នុងបច្ច័យទាំងអស់ ក្នុងសហជាតវារៈក្តី បញ្ញាវារៈក្តី មានតែវារៈ ១ ។ ចប់ កិលេសសម្បយុត្តទុកកុសលត្តិកៈ ។ កិលេសសង្កិលេសិកទុកកុសលត្តិកៈ បដិច្ចវារៈ កុសលធម៌គួរដល់សេចក្តីសៅហ្មងផង មិនមែនជាកិលេស ផង អាស្រ័យនូវកុសលធម៌គួរដល់សេចក្តីសៅហ្មងផង មិនមែនជាកិលេស ផង ទើបកើតឡើង ព្រោះហេតុប្បច្ច័យ ។ ក្នុងហេតុប្បច្ច័យ មានវារៈ ១ ក្នុងអារម្មណប្បច្ច័យ មាន វារៈ ១ ក្នុងអវិគតប្បច្ច័យ មានវារៈ ១ ។ ក្នុងបច្ច័យទាំងអស់ ក្នុងសហជាតវារៈក្តី បញ្ញាវារៈក្តី មានវារៈតែ ១ ។ បដិច្ចវារៈ អកុសលធម៌ជាកិលេសផង គួរដល់សេចក្តីសៅហ្មងផង អាស្រ័យនូវអកុសលធម៌ ជាកិលេសផង គួរដល់សេចក្តីសៅហ្មងផង ទើប កើតឡើង ព្រោះហេតុប្បច្ច័យ មានវារៈ ៣ ។ អកុសលធម៌គួរដល់សេចក្តី សៅហ្មងផង មិនមែនជាកិលេសផង អាស្រ័យនូវអកុសលធម៌ គួរដល់ សេចក្តីសៅហ្មងផង មិនមែនជាកិលេសផង ទើបកើតឡើង ព្រោះហេតប្បច្ច័យ មានវារៈ ៣ ។ អកុសលធម៌ជាកិលេសផង គួរដល់សេចក្តី សៅហ្មងផង អាស្រ័យនូវអកុសលធម៌ ជាកិលេសផង គួរដល់សេចក្តី សៅហ្មងផង អកុសលធម៌គួរដល់សេចក្តីសៅហ្មងផង មិនមែនជាកិលេស ផង ទើបកើតឡើង ព្រោះហេតុប្បច្ច័យ មានវារៈ ៣ ។ ក្នុងហេតុប្បច្ច័យ មានវារៈ ៩ ក្នុងអារម្មណប្បច្ច័យ មាន វារៈ ៩ ក្នុងអវិគតប្បច្ច័យ មានវារៈ ៩ ។ ( ទុកៈនេះ ) ប្រហែលគ្នានឹងកិលេសទុកអកុសលដែរ ។ ក្នុងបច្ច័យទាំងអស់ ក្នុងសហជាតវារៈក្តី បញ្ញាវារៈក្តី បណ្ឌិត គប្បីឲ្យពិស្តារផងចុះ ។ បដិច្ចវារៈ