កិលេសសង្កិលិដ្ឋទុកកុសលត្តិកៈ អភិធម្មបិដក បដិច្ចវារៈ
ក្បាលទី 81 · ទំព័រ 391
កិលេសសង្កិលិដ្ឋទុកកុសលត្តិកៈ បដិច្ចវារៈ អកុសលធម៌ដែលជាកិលេសផង ដែលសៅហ្មងផង អាស្រ័យនូវអកុសលធម៌ ដែលជាកិលេសផង ដែលសៅហ្មងផង ទើបកើតឡើង ព្រោះហេតុប្បច្ច័យ មានវារៈ ៣ ។ អកុសលធម៌ ដែលសៅហ្មងផង មិនមែនជាកិលេសផង អាស្រ័យនូវអកុសលធម៌ ដែលសៅហ្មងផង មិន មែនជាកិលេសផង ទើបកើតឡើង ព្រោះហេតុប្បច្ច័យ មានវារៈ ៣ ។ អកុសលធម៌ដែលជាកិលេសផង ដែលសៅហ្មងផង អាស្រ័យនូវអកុសលធម៌ ដែលជាកិលេសផង ដែលសៅហ្មងផង នូវអកុសលធម៌ដែលសៅហ្មង ផង មិនមែនជាកិលេសផង ទើបកើតឡើង ព្រោះហេតុប្បច្ច័យ មានវារៈ ៣ ។ ក្នុងហេតុប្បច្ច័យ មានវារៈ ៩ ក្នុងអារម្មណប្បច្ច័យ មាន វារៈ ៩ ក្នុងអវិគតប្បច្ច័យ មានវារៈ ៩ ។ ( ទុកៈនេះ ) ប្រហែលគ្នានឹងកិលេសទុកអកុសលដែរ ។ ក្នុងបច្ច័យទាំងអស់ ក្នុងសហជាតវារៈក្តី បញ្ញាវារៈក្តីបណ្ឌិត គប្បីឲ្យពិស្តារផងចុះ ។ ចប់ កិលេសសង្កិលិដ្ឋទុកកុសលត្តិកៈ ។