កិលេសកិលេសសម្បយុត្តទុកកុសលត្តិកៈ អភិធម្មបិដក បដិច្ចវារៈ
ក្បាលទី 81 · ទំព័រ 392
កិលេសកិលេសសម្បយុត្តទុកកុសលត្តិកៈ បដិច្ចវារៈ អកុសលធម៌ដែលជាកិលេសផង ប្រកបដោយកិលេសផង អាស្រ័យនូវអកុសលធម៌ ដែលជាកិលេសផង ប្រកបដោយកិលេសផង ទើបកើតឡើង ព្រោះហេតុប្បច្ច័យ មានវារៈ ៣ ។ អកុសលធម៌ ដែល ប្រកបដោយកិលេសផង មិនមែនជាកិលេសផង អាស្រ័យនូវអកុសលធម៌ ដែលប្រកបដោយកិលេសផង មិនមែនជាកិលេសផង ទើបកើតឡើង ព្រោះ ហេតុប្បច្ច័យ មានវារៈ ៣ ។ អកុសលធម៌ ដែលជាកិលេសផង ប្រកបដោយ កិលេសផង អាស្រ័យនូវអកុសលធម៌ ដែលជាកិលេសផង ប្រកបដោយ កិលេសផង នូវអកុសលធម៌ដែលប្រកបដោយកិលេសផង មិនមែន ជាកិលេសផង ទើបកើតឡើង ព្រោះហេតុប្បច្ច័យ មានវារៈ ៣ ។ ក្នុងហេតុប្បច្ច័យ មានវារៈ ៩ ក្នុងអារម្មណប្បច្ច័យ មាន វារៈ ៩ ក្នុងអវិគតប្បច្ច័យ មានវារៈ ៩ ។ ( ទុកៈនេះ ) ប្រហែលគ្នានឹងកិលេសទុកកុសលដែរ ។ ក្នុងបច្ច័យទាំងអស់ ក្នុងសហជាតវារៈក្តី បញ្ញាវារៈក្តី បណ្ឌិតគប្បីឲ្យពិស្តារផងចុះ ។ ចប់ កិលេសកិលេសសម្បយុត្តទុកកុសលត្តិកៈ ។