កិលេសវិប្បយុត្តសង្កិលេសិកទុកកុសលត្តិកៈ អភិធម្មបិដក បដិច្ចវារៈ
កិលេសវិប្បយុត្តសង្កិលេសិកទុកកុសលត្តិកៈ បដិច្ចវារៈ កុសលធម៌ដែលប្រាសចាកកិលេសតែគួរដល់សេចក្តីសៅហ្មង អាស្រ័យនូវកុសលធម៌ ដែលប្រាសចាកកិលេស តែគួរដល់សេចក្តីសៅហ្មង ទើបកើតឡើង ព្រោះហេតុប្បច្ច័យ ។ កុសលធម៌ ដែលប្រាសចាកកិលេស តែមិនគួរដល់សេចក្តីសៅហ្មង អាស្រ័យនូវកុសលធម៌ដែលប្រាសចាកកិលេស តែមិនគួរដល់សេចក្តីសៅហ្មង ទើបកើតឡើង ព្រោះហេតុប្បច្ច័យ ។ ក្នុងហេតុប្បច្ច័យ មានវារៈ ២ ក្នុងអារម្មណប្បច្ច័យ មាន វារៈ ២ ក្នុងអវិគតប្បច្ច័យ មានវារៈ ២ ។ ( ទុកៈនេះ ) ប្រហែលគ្នានឹងលោកិយលោកុត្តរទុកកុសលដែរ ។ ក្នុងសហជាតវារៈក្តី ក្នុងបញ្ញាវារៈក្តី បណ្ឌិតគប្បីឲ្យពិស្តារផងចុះ ។ បដិច្ចវារៈ អព្យាកតធម៌ដែលប្រាសចាកកិលេស តែគួរដល់សេចក្តីសៅ ហ្មង អាស្រ័យនូវអព្យាកតធម៌ ដែលប្រាសចាកកិលេស តែគួរដល់សេចក្តី សៅហ្មង ទើបកើតឡើង ព្រោះហេតុប្បច្ច័យ ។ អព្យាកតធម៌ ដែលប្រាសចាក កិលេស ទាំងមិនគួរដល់សេចក្តីសៅហ្មង អាស្រ័យនូវអព្យាកតធម៌ ដែលប្រាសចាកកិលេស ទាំងមិនគួរដល់សេចក្តីសៅហ្មង ទើបកើតឡើង ព្រោះហេតុប្បច្ច័យ មានវារៈ ៣ ។ អព្យាកតធម៌ ដែលប្រាសចាកកិលេស តែគួរដល់សេចក្តីសៅហ្មង អាស្រ័យនូវអព្យាកតធម៌ ដែលប្រាសចាកកិលេស តែគួរដល់សេចក្តីសៅហ្មងផង នូវអព្យាកតធម៌ដែលប្រាសចាកកិលេសទាំង មិនគួរដល់សេចក្តីសៅហ្មងផង ទើបកើតឡើង ព្រោះហេតុប្បច្ច័យ ។ ក្នុងហេតុប្បច្ច័យ មានវារៈ ៥ ក្នុងអារម្មណប្បច្ច័យ មាន វារៈ ២ ក្នុងអវិគតប្បច្ច័យ មានវារៈ ៥ ។ ( ទុកៈនេះ ) ប្រហែលគ្នានឹងលោកិយលោកុត្តរទុកអព្យាកតៈដែរ ។ ក្នុងបច្ច័យទាំងអស់ ក្នុងសហជាតវារៈក្តី បញ្ញាវារៈក្តីបណ្ឌិតគប្បីឲ្យ ពិស្តារផងចុះ ។ ចប់ កិលេសវិប្បយុត្តសង្កិលេសិក