អភិធម្មបិដក បរិត្តត្តិកហេតុទុកៈ

ក្បាលទី 81 · ទំព័រ 544

អនុលោមត្តិកទុកប្បដ្ឋាន បរិត្តត្តិកហេតុទុកៈ ហេតុធម៌ មានអារម្មណ៍តូចឆ្មារ អាស្រ័យនូវហេតុធម៌ មានអារម្មណ៍តូចឆ្មារ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ ។ ហេតុធម៌មានអារម្មណ៍ ដល់នូវសភាពធំ អាស្រ័យនូវហេតុធម៌ មានអារម្មណ៍ដល់នូវសភាពធំ ទើប កើតឡើង ព្រោះហេតុប្បច្ច័យ ។ ហេតុធម៌ មានអារម្មណ៍ប្រមាណមិនបាន អាស្រ័យនូវហេតុធម៌ មានអារម្មណ៍ប្រមាណមិនបាន ទើបកើតឡើង ព្រោះ ហេតុប្បច្ច័យ មានវារៈ ៣ ។ ក្នុងហេតុប្បច្ច័យ មានវារៈ ៣ ក្នុងអារម្មណប្បច្ច័យ មានវារៈ ៣ ក្នុងអវិគតប្បច្ច័យ មានវារៈ ៣ ។ ក្នុងនអធិបតិប្បច្ច័យ មានវារៈ ៣ ។ សហជាតវារៈក្តី សម្បយុត្តវារៈក្តី ដូចបដិច្ចវារៈដែរ ។ ហេតុធម៌ មានអារម្មណ៍តូចឆ្មារ ជាបច្ច័យនៃហេតុធម៌ មានអារម្មណ៍តូចឆ្មារ ដោយហេតុប្បច្ច័យ ។ ហេតុធម៌មានអារម្មណ៍ដល់នូវសភាព ធំ ជាបច្ច័យនៃហេតុធម៌មានអារម្មណ៍ដល់នូវសភាពធំ ដោយហេតុប្បច្ច័យ ។ ហេតុធម៌មានអារម្មណ៍ប្រមាណមិនបាន ជាបច្ច័យនៃហេតុធម៌ មានអារម្មណ៍ ប្រមាណមិនបាន ដោយហេតុប្បច្ច័យ ។ ហេតុធម៌ មានអារម្មណ៍តូចឆ្មារ ជាបច្ច័យនៃហេតុធម៌ មានអារម្មណ៍តូចឆ្មារ ដោយអារម្មណប្បច្ច័យ ហេតុធម៌មានអារម្មណ៍តូចឆ្មារ ជាបច្ច័យ នៃហេតុធម៌ មានអារម្មណ៍ដល់នូវសភាពធំ ដោយអារម្មណប្បច្ច័យ ។ ហេតុធម៌មានអារម្មណ៍ដល់នូវសភាពធំ ជាបច្ច័យនៃហេតុធម៌ មានអារម្មណ៍ ដល់នូវសភាពធំ ដោយអារម្មណប្បច្ច័យ ហេតុធម៌ មានអារម្មណ៍ដល់នូវ សភាពធំ ជាបច្ច័យនៃហេតុធម៌មានអារម្មណ៍តូចឆ្មារដោយអារម្មណប្បច្ច័យ ។