អភិធម្មបិដក ហីនត្តិកហេតុទុកៈ

ក្បាលទី 81 · ទំព័រ 553

បច្ច័យនៃនហេតុធម៌ មានអារម្មណ៍ប្រមាណមិនបាន ដោយអារម្មណប្បច្ច័យ នហេតុធម៌ មានអារម្មណ៍ប្រមាណមិនបាន ជាបច្ច័យនៃនហេតុធម៌ មាន អារម្មណ៍តូចឆ្មារ ដោយអារម្មណប្បច្ច័យ មានវារៈ ៣ ។ នហេតុធម៌មានអារម្មណ៍តូចឆ្មារ ជាបច្ច័យនៃនហេតុធម៌ មាន អារម្មណ៍តូចឆ្មារ ដោយអធិបតិប្បច្ច័យ ។ ក្នុងអារម្មណប្បច្ច័យ មានវារៈ ៧ ក្នុងអធិបតិប្បច្ច័យ មាន វារៈ ៧ ក្នុងអនន្តរប្បច្ច័យ មានវារៈ ៩ ក្នុងសមនន្តរប្បច្ច័យ មានវារៈ ៩ ក្នុងឧបនិស្សយប្បច្ច័យ មានវារៈ ៩ ក្នុងអវិគតប្បច្ច័យ មានវារៈ ៣ ។ ក្នុងនហេតុប្បច្ច័យ មានវារៈ ៩ ក្នុងនអារម្មណប្បច្ច័យ មាន វារៈ ៩ ។ ក្នុងនហេតុប្បច្ច័យ មានវារៈ ៧ ព្រោះអារម្មណប្បច្ច័យ ។ ក្នុងអារម្មណប្បច្ច័យ មានវារៈ ៧ ព្រោះនហេតុប្បច្ច័យ ។ បញ្ញាវារៈ ក្នុងកុសលត្តិកៈ យ៉ាងណា ( បរិត្តារម្មណត្តិកហេតុទុកៈ ) បណ្ឌិតគប្បីឲ្យពិស្តារ យ៉ាងនោះចុះ ។ ចប់ បរិត្តារម្មណត្តិកហេតុទុកៈ ។ ហីនត្តិកហេតុទុកៈ ហេតុធម៌ថោកទាប អាស្រ័យនូវហេតុធម៌ថោកទាប ទើបកើត ឡើង ព្រោះហេតុប្បច្ច័យ ។ ហេតុធម៌យ៉ាងកណ្តាល អាស្រ័យនូវហេតុធម៌ យ៉ាងកណ្តាល ទើបកើតឡើង ព្រោះហេតុប្បច្ច័យ ។ ហេតុធម៌ ដ៏ឧត្តម អាស្រ័យនូវហេតុធម៌ ដ៏ឧត្តម ទើបកើតឡើង ព្រោះហេតុប្បច្ច័យ ។ ក្នុងហេតុប្បច្ច័យ មានវារៈ ៣ ក្នុងអារម្មណប្បច្ច័យ មានវារៈ ៣ ក្នុងអវិគតប្បច្ច័យ មានវារៈ ៣ ។ ក្នុងនអធិបតិប្បច្ច័យ មានវារៈ ៣ ក្នុងនបុរេជាតប្បច្ច័យ មាន វារៈ ៣ ក្នុងនបច្ឆាជាតប្បច្ច័យ មានវារៈ ៣ ក្នុងនអាសេវនប្បច្ច័យ មាន វារៈ ៣ ក្នុងនវិបាកប្បច្ច័យ មានវារៈ ៣ ក្នុងនវិប្បយុត្តប្បច្ច័យ មានវារៈ ៣ ។ សហជាតវារៈក្តី សម្បយុត្តវារៈក្តី ប្រហែលគ្នាន