អភិធម្មបិដក មិច្ឆត្តត្តិកហេតុទុកៈ

ក្បាលទី 81 · ទំព័រ 556

បញ្ញាវារៈ ក្នុងកុសលត្តិកៈ យ៉ាងណា ( ហីនត្តិកហេតុទុកៈ ) បណ្ឌិតគប្បីឲ្យពិស្តារ យ៉ាងនោះចុះ ។ នហេតុធម៌ថោកទាប អាស្រ័យនូវនហេតុធម៌ ថោកទាប ទើប កើតឡើង ព្រោះហេតុប្បច្ច័យ ។ សង្កិលិដ្ឋត្តិកហេតុទុកៈ យ៉ាងណា ( ហីនត្តិកហេតុទុកៈ ) បណ្ឌិតគប្បីឲ្យពិស្តារ យ៉ាងនោះចុះ ។ ចប់ ហីនត្តិកហេតុទុកៈ ។ មិច្ឆត្តត្តិកហេតុទុកៈ ហេតុធម៌ មានសភាពខុសនិងទៀង អាស្រ័យនូវហេតុធម៌ មានសភាពខុសនិងទៀង ទើបកើតឡើង ព្រោះហេតុប្បច្ច័យ ។ ហេតុធម៌ មានសភាពត្រូវនិងទៀង អាស្រ័យនូវហេតុធម៌ មានសភាពត្រូវនិងទៀង ទើប កើតឡើង ព្រោះហេតុប្បច្ច័យ ។ ហេតុធម៌មានសភាពមិនទៀង អាស្រ័យ នូវហេតុធម៌ មានសភាពមិនទៀង ទើបកើតឡើង ព្រោះហេតុប្បច្ច័យ ។ ក្នុងហេតុប្បច្ច័យ មានវារៈ ៣ ក្នុងអារម្មណប្បច្ច័យ មានវារៈ ៣ ក្នុងអធិបតិប្បច្ច័យ មានវារៈ ៣ ក្នុងអវិគតប្បច្ច័យ មានវារៈ ៣ ។ ក្នុងនអធិបតិប្បច្ច័យ មានវារៈ ២ ក្នុងនបុរេជាតប្បច្ច័យ មាន វារៈ ៣ ក្នុងនបច្ឆាជាតប្បច្ច័យ មានវារៈ ៣ ក្នុងនអាសេវនប្បច្ច័យ មាន វារៈ ១ ក្នុងនវិបាកប្បច្ច័យ មានវារៈ ៣ ក្នុងនវិប្បយុត្តប្បច្ច័យ មានវារៈ ២ ។ សហជាតវារៈក្តី សម្បយុត្តវារៈក្តី ប្រហែលគ្នានឹងបដិច្ចវារៈដែរ ។ ហេតុធម៌ មានសភាពខុសនិងទៀង ជាបច្ច័យនៃហេតុធម៌មាន សភាពខុសនិងទៀង ដោយហេតុប្បច្ច័យ ។ ហេតុធម៌ មានសភាពត្រូវនិង ទៀង ជាបច្ច័យនៃហេតុធម៌ មានសភាពត្រូវនិងទៀង ដោយហេតុប្បច្ច័យ ។ ហេតុធម៌ មានសភាពមិនទៀង ជាបច្ច័យនៃហេតុធម៌ មានសភាពមិនទៀង ដោយហេតុប្បច្ច័យ ។