អភិធម្មបិដក មគ្គារម្មណត្តិកហេតុទុកៈ

ក្បាលទី 81 · ទំព័រ 562

វារៈ ៨ ក្នុងអនន្តរប្បច្ច័យ មានវារៈ ៥ ក្នុងសមនន្តរប្បច្ច័យ មានវារៈ ៥ ក្នុងសហជាតប្បច្ច័យ មានវារៈ ៩ ក្នុងអញ្ញមញ្ញប្បច្ច័យ មានវារៈ ៣ ក្ន្នុង និស្សយប្បច្ច័យ មានវារៈ ១៣ ក្នុងឧបនិស្សយប្បច្ច័យ មានវារៈ ៧ ក្នុង អវិគតប្បច្ច័យ មានវារៈ ១៣ ។ ក្នុងនហេតុប្បច្ច័យ មានវារៈ ១៣ ក្នុងនអារម្មណប្បច្ច័យ មាន វារៈ ១៣ ក្នុងនអធិបតិប្បច្ច័យ មានវារៈ ១៣ ។ ក្នុងនហេតុប្បច្ច័យ មានវារៈ ៥ ព្រោះអារម្មណប្បច្ច័យ ។ ក្នុងអារម្មណប្បច្ច័យ មានវារៈ ៥ ព្រោះនហេតុប្បច្ច័យ ។ បញ្ញាវារៈ ក្នុងកុសលត្តិកៈ យ៉ាងណា ( មិច្ឆត្តត្តិកហេតុទុកៈ ) បណ្ឌិតគប្បីឲ្យពិស្តារ យ៉ាងនោះចុះ ។ ចប់ មិច្ឆត្តត្តិកហេតុទុកៈ ។ មគ្គារម្មណត្តិកហេតុទុកៈ ហេតុធម៌ មានមគ្គជាអារម្មណ៍ អាស្រ័យនូវហេតុធម៌មានមគ្គជា អារម្មណ៍ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ មានវារៈ ៣ ។ ហេតុធម៌ មានមគ្គជាហេតុ អាស្រ័យនូវហេតុធម៌ មានមគ្គជាហេតុ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ មានវារៈ ៣ ។ ហេតុធម៌ មានមគ្គជាអធិបតិ អាស្រ័យ នូវហេតុធម៌ មានមគ្គជាអធិបតិ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ មានវារៈ ។ ហេតុធម៌ មានមគ្គជាអារម្មណ៍ អាស្រ័យនូវហេតុធម៌មានមគ្គជាអារម្មណ៍ផង នូវហេតុធម៌មានមគ្គជាអធិបតិផង ទើបកើតឡើង ព្រោះហេតប្បច្ច័យ មានវារៈ ៣ ហេតុធម៌ មានមគ្គជាហេតុ អាស្រ័យនូវហេតុធម៌ មានមគ្គជាហេតុផង នូវហេតុធម៌ មានមគ្គជាអធិបតិផង ទើបកើតឡើង ព្រោះហេតុប្បច្ច័យ មានវារៈ ៣ ។