អភិធម្មបិដក អជ្ឈត្តត្តិកហេតុទុកៈ
ក្នុងនហេតុប្បច្ច័យ មានវារៈ ៩ ព្រោះអារម្មណប្បច្ច័យ ។ ក្នុងអារម្មណប្បច្ច័យ មានវារៈ ៩ ព្រោះនហេតុប្បច្ច័យ ។ បញ្ញាវារៈ ក្នុងកុសលត្តិកៈយ៉ាងណា ( អតីតារម្មណត្តិកហេតុទុកៈ ) បណ្ឌិតគប្បីឲ្យពិស្តារ យ៉ាងនោះចុះ ។ ចប់ អតីតារម្មណត្តិកហេតុទុកៈ ។ អជ្ឈត្តត្តិកហេតុទុកៈ ហេតុធម៌ខាងក្នុង អាស្រ័យនូវហេតុធម៌ខាងក្នុង ទើបកើតឡើង ព្រោះហេតុប្បច្ច័យ ។ ហេតុធម៌ខាងក្រៅ អាស្រ័យនូវហេតុធម៌ ខាងក្រៅ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ ។ ក្នុងហេតុប្បច្ច័យ មានវារៈ ២ ក្នុងអារម្មណប្បច្ច័យ មាន វារៈ ២ ក្នុងអវិគតប្បច្ច័យ មានវារៈ ២ ។ ក្នុងនអធិបតិប្បច្ច័យ មានវារៈ ២ ក្នុងនបុរេជាតប្បច្ច័យ មានវារៈ ២ ក្នុងនបច្ឆាជាតប្បច្ច័យ មានវារៈ ២ ក្នុងនអាសេវនប្បច្ច័យ មានវារៈ ២ ក្នុងនវិបាកប្បច្ច័យ មានវារៈ ២ ក្នុងនវិប្បយុត្តប្បច្ច័យ មាន វារៈ ២ ។ សហជាតវារៈក្តី សម្បយុត្តវារៈក្តី ប្រហែលគ្នានឹងបដិច្ចវារៈដែរ ។ ហេតុធម៌ខាងក្នុង ជាបច្ច័យនៃហេតុធម៌ខាងក្នុង ដោយហេ- តប្បច្ច័យ ។ ហេតុធម៌ខាងក្រៅ ជាបច្ច័យនៃហេតុធម៌ខាងក្រៅ ដោយហេតប្បច្ច័យ ។ ហេតុធម៌ខាងក្នុង ជាបច្ច័យនៃហេតុធម៌ខាងក្នុង ដោយអារម្មណប្បច្ច័យ ហេតុធម៌ខាងក្នុង ជាបច្ច័យនៃហេតុធម៌ខាងក្រៅ ដោយអារម្មណប្បច្ច័យ ។ ហេតុធម៌ខាងក្រៅ ជាបច្ច័យនៃហេតុធម៌ខាងក្រៅ ដោយ អារម្មណប្បច្ច័យ ហេតុធម៌ខាងក្រៅ ជាបច្ច័យនៃហេតុធម៌ខាងក្នុង ដោយ អារម្មណប្បច្ច័យ ។ ហេតុធម៌ខាងក្នុង ជាបច្ច័យនៃហេតុធម៌ខាងក្នុង ដោយអធិបតិប្បច្ច័យ ។ ហេតុធម៌ខាងក្រៅ ជាបច្ច័យនៃហេតុធម៌ ខាងក្រៅ ដោយ អធិបតិប្បច្ច័យ ។