អភិធម្មបិដក អជ្ឈត្តារម្មណត្តិកហេតុទុកៈ

ក្បាលទី 81 · ទំព័រ 582

វារៈ ៤ ក្នុងអនន្តរប្បច្ច័យ មានវារៈ ២ ក្នុងឧបនិស្សយប្បច្ច័យ មានវារៈ ៤ ក្នុងអវិគតប្បច្ច័យ មានវារៈ ២ ។ ក្នុងនហេតុប្បច្ច័យ មានវារៈ ៤ ក្នុងនអារម្មណប្បច្ច័យ មាន វារៈ ៤ ។ ក្នុងនហេតុប្បច្ច័យ មានវារៈ ៤ ព្រោះអារម្មណប្បច្ច័យ ។ ក្នុងអារម្មណប្បច្ច័យ មានវារៈ ៤ ព្រោះនហេតុប្បច្ច័យ ។ បញ្ញាវារៈ ក្នុងកុសលត្តិកៈយ៉ាងណា ( អជ្ឈត្តត្តិកហេតុទុកៈ ) បណ្ឌិត គប្បីឲ្យពិស្តារ យ៉ាងនោះចុះ ។ ចប់ អជ្ឈត្តត្តិកហេតុទុកៈ ។ អជ្ឈត្តារម្មណត្តិកហេតុទុកៈ ហេតុធម៌ មានអារម្មណ៍ខាងក្នុង អាស្រ័យនូវហេតុធម៌ មាន អារម្មណ៍ខាងក្នុង ទើបកើតឡើង ព្រោះហេតុប្បច្ច័យ ។ ហេតុធម៌ មាន អារម្មណ៍ខាងក្រៅ អាស្រ័យនូវហេតុធម៌ មានអារម្មណ៍ខាងក្រៅ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ ។ ក្នុងហេតុប្បច្ច័យ មានវារៈ ២ ក្នុងអារម្មណប្បច្ច័យ មាន វារៈ ២ ក្នុងអវិគតប្បច្ច័យ មានវារៈ ២ ។ ក្នុងនអធិបតិប្បច្ច័យ មានវារៈ ២ ក្នុងនបុរេជាតប្បច្ច័យ មាន វារៈ ២ ក្នុងនបច្ឆាជាតប្បច្ច័យ មានវារៈ ២ ក្នុងនអាសេវនប្បច្ច័យ មាន វារៈ ២ ក្នុងនវិបាកប្បច្ច័យ មានវារៈ ២ ក្នុងនវិប្បយុត្តប្បច្ច័យ មានវារៈ ២ ។ សហជាតវារៈក្តី សម្បយុត្តវារៈក្តី ប្រហែលគ្នានឹងបដិច្ចវារៈដែរ ។ ហេតុធម៌មានអារម្មណ៍ខាងក្នុង ជាបច្ច័យនៃហេតុធម៌ មាន អារម្មណ៍ខាងក្នុង ដោយហេតុប្បច្ច័យ ។ ហេតុធម៌ មានអារម្មណ៍ខាងក្រៅ ជាបច្ច័យនៃហេតុធម៌ មានអារម្មណ៍ខាងក្រៅ ដោយហេតុប្បច្ច័យ ។