អភិធម្មបិដក សនិទស្សនត្តិកហេតុទុកៈ

ក្បាលទី 81 · ទំព័រ 585

ក្នុងអារម្មណប្បច្ច័យ មានវារៈ ៤ ព្រោះនហេតុប្បច្ច័យ ។ ឯបញ្ញាវារៈ ក្នុងកុសលត្តិកៈយ៉ាងណា ( អជ្ឈត្តារម្មណត្តិកហេតុទុកៈ ) បណ្ឌិតគប្បីឲ្យពិស្តារ យ៉ាងនោះផងចុះ ។ ចប់ អជ្ឈត្តារម្មណត្តិកហេតុទុកៈ ។ សនិទស្សនត្តិកហេតុទុកៈ ហេតុធម៌ មិនប្រកបដោយការឃើញនិងមិនប្រកបដោយការ ប៉ះពាល់ អាស្រ័យនូវហេតុធម៌ មិនប្រកបដោយការឃើញ និងមិនប្រកបដោយ ការប៉ះពាល់ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ ។ ក្នុងហេតុប្បច្ច័យ មានវារៈ ១ ក្នុងអារម្មណប្បច្ច័យ មាន វារៈ ១ ក្នុងអវិគតប្បច្ច័យ មានវារៈ ១ ។ សហជាតវារៈក្តី សម្បយុត្តវារៈក្តី ប្រហែលគ្នានឹងបដិច្ចវារៈដែរ ។ ហេតុធម៌ មិនប្រកបដោយការឃើញនិងមិនប្រកបដោយការ ប៉ះពាល់ ជាបច្ច័យនៃហេតុធម៌ មិនប្រកបដោយការឃើញ និងមិនប្រកបដោយ ការប៉ះពាល់ ដោយហេតុប្បច្ច័យ ។ ហេតុធម៌ មិនប្រកបដោយការឃើញនិងមិនប្រកបដោយការ ប៉ះពាល់ ជាបច្ច័យនៃហេតុធម៌ មិនប្រកបដោយការឃើញ និងមិនប្រកបដោយ ការប៉ះពាល់ ដោយអារម្មណប្បច្ច័យ ។ ក្នុងហេតុប្បច្ច័យ មានវារៈ ១ ក្នុងអារម្មណប្បច្ច័យ មាន វារៈ ១ ក្នុងអវិគតប្បច្ច័យ មានវារៈ ១ ។ ក្នុងបច្ច័យទាំងអស់ មានវារៈ ១ ។ ឯបញ្ញាវារៈ ក្នុងកុសលត្តិកៈយ៉ាងណា ( សនិទស្សនហេតុទុកៈ ) បណ្ឌិតគប្បីឲ្យពិស្តារ យ៉ាងនោះផងចុះ ។ នហេតុធម៌ មិនប្រកបដោយការឃើញតែប្រកបដោយការ ប៉ះពាល់ អាស្រ័យនូវនហេតុធម៌ មិនប្រកបដោយការឃើញ តែប្រកបដោយ ការប៉ះពាល់ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ នហេតុធម៌ ប្រកបដោយ ការឃើញ និងប្រកបដោយការប៉ះពាល់ អាស្រ័យនូវនហេតុធម៌ មិន ប្រកបដោយការឃើញ តែប្រកបដោយការប៉ះពាល់ ទើបកើតឡើង ព្រោះ ហេតុប្បច្ច័យ នហេតុធម៌មិនប្រកបដោយការឃើញ និងមិនប្រកបដោយការ ប៉ះពា