អភិធម្មបិដក កុសលត្តិកសហេតុកទុកៈ

ក្បាលទី 81 · ទំព័រ 591

ក្នុងអារម្មណប្បច្ច័យ មានវារៈ ៣ ក្នុងអធិបតិប្បច្ច័យ មាន វារៈ ៩ ក្នុងអនន្តរប្បច្ច័យ មានវារៈ ១ ក្នុងសមនន្តរប្បច្ច័យ មានវារៈ ១ ក្នុងសហជាតប្បច្ច័យ មានវារៈ ២១ ក្នុងឧបនិស្សយប្បច្ច័យ មានវារៈ ៣ ក្នុងអវិគតប្បច្ច័យ មានវារៈ ២៥ ។ ក្នុងនហេតុប្បច្ច័យ មានវារៈ ២៥ ក្នុងនអារម្មណប្បច្ច័យ មានវារៈ ២១ ។ ក្នុងនហេតុប្បច្ច័យ មានវារៈ ៩ ព្រោះអធិបតិប្បច្ច័យ ។ ក្នុងអធិបតិប្បច្ច័យ មានវារៈ ៩ ព្រោះនហេតុប្បច្ច័យ ។ ឯបញ្ញាវារៈ ក្នុងកុសលត្តិកៈ យ៉ាងណា ( សនិទស្សនត្តិកហេតុទុកៈ ) បណ្ឌិតគប្បីឲ្យពិស្តារ យ៉ាងនោះផងចុះ ។ ចប់ សនិទស្សនត្តិកហេតុទុកៈ ។ កុសលត្តិកសហេតុកទុកៈ សហេតុកធម៌ ( ធម៌ប្រព្រឹត្តទៅមួយអន្លើដោយហេតុ ) ជា កុសល អាស្រ័យនូវសហេតុកធម៌ ជាកុសល ទើបកើតឡើង ព្រោះហេតប្បច្ច័យ ។ សហេតុកធម៌ ជាអកុសល អាស្រ័យនូវសហេតុកធម៌ ជា អកុសល ទើបកើតឡើង ព្រោះហេតុប្បច្ច័យ ។ សហេតុកធម៌ជាអព្យាកតៈ អាស្រ័យនូវសហេតុកធម៌ជាអព្យាកតៈ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ ។ ក្នុងហេតុប្បច្ច័យ មានវារៈ ៣ ក្នុងអវិគតប្បច្ច័យ មានវារៈ ៣ ។ ក្នុងនអធិបតិប្បច្ច័យ មានវារៈ ៣ ក្នុងនបុរេជាតប្បច្ច័យ មានវារៈ ៣ ក្នុងនបច្ឆាជាតប្បច្ច័យ មានវារៈ ៣ ក្នុងនអាសេវនប្បច្ច័យ មានវារៈ ៣ ក្នុងនកម្មប្បច្ច័យ មានវារៈ ៣ ក្នុងនវិបាកប្បច្ច័យ មានវារៈ ៣ ក្នុងនវិប្បយុត្តប្បច្ច័យ មានវារៈ ៣ ។ ក្នុងនអធិបតិប្បច្ច័យ មានវារៈ ៣ ព្រោះហេតុប្បច្ច័យ ។