អភិធម្មបិដក កុសលត្តិកហេតុសម្បយុត្តទុកៈ

ក្បាលទី 81 · ទំព័រ 596

វារៈ ៥ ក្នុងនអធិបតិប្បច្ច័យ មានវារៈ ៥ ។ ក្នុងនអារម្មណប្បច្ច័យ មានវារៈ ១ ព្រោះហេតុប្បច្ច័យ ។ ក្នុងអារម្មណប្បច្ច័យ មានវារៈ ៤ ព្រោះនហេតុប្បច្ច័យ ។ ឯបញ្ញាវារៈ ក្នុងកុសលត្តិកៈ យ៉ាងណា ( កុសលត្តិកសហេតុកទុកៈ ) បណ្ឌិតគប្បីឲ្យពិស្តារ យ៉ាងនោះចុះ ។ ចប់ កុសលត្តិកសហេតុកទុកៈ ។ កុសលត្តិកហេតុសម្បយុត្តទុកៈ ហេតុសម្បយុត្តធម៌ ជាកុសល អាស្រ័យនូវហេតុសម្បយុត្តធម៌ ជាកុសល ទើបកើតឡើង ព្រោះហេតុប្បច្ច័យ ។ ហេតុសម្បយុត្តធម៌ ជាអកុសល អាស្រ័យនូវហេតុសម្បយុត្តធម៌ ជាអកុសល ទើប កើតឡើង ព្រោះហេតុប្បច្ច័យ ។ ហេតុសម្បយុត្តធម៌ជាអព្យាកតៈ អាស្រ័យ នូវហេតុសម្បយុត្តធម៌ ជាអព្យាកតៈ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ ។ ក្នុងហេតុប្បច្ច័យ មានវារៈ ៣ ក្នុងអារម្មណប្បច្ច័យ មាន វារៈ ៣ ក្នុងអវិគតប្បច្ច័យ មានវារៈ ៣ ។ ក្នុងនអធិបតិប្បច្ច័យ មានវារៈ ៣ ក្នុងនបុរេជាតប្បច្ច័យ មានវារៈ ៣ ។ សហជាតវារៈក្តី សម្បយុត្តវារៈក្តី ប្រហែលគ្នានឹងបដិច្ចវារៈដែរ ។ ហេតុសម្បយុត្តធម៌ជាកុសល ជាបច្ច័យនៃហេតុសម្បយុត្តធម៌ ជាកុសល ដោយហេតុប្បច្ច័យ ។ ហេតុសម្បយុត្តធម៌ ជាអកុសល ជាបច្ច័យនៃហេតុសម្បយុត្តធម៌ ជាអកុសល ដោយហេតុប្បច្ច័យ ។ ហេតុសម្បយុត្តធម៌ ជាអព្យាកតៈ ជាបច្ច័យនៃហេតុសម្បយុត្តធម៌ ជាអព្យាកតៈ ដោយហេតុប្បច្ច័យ ។ ហេតុសម្បយុត្តធម៌ ជាកុសល ជាបច្ច័យនៃហេតុសម្បយុត្តធម៌ ជាកុសល ដោយអារម្មណប្បច្ច័យ មានវារៈ ៣ ។ ហេតុសម្បយុត្តធម៌ ជាអកុសល ជាបច្ច័យនៃហេតុសម្បយុត្តធម៌ ជាអកុសល ដោយ អារម្មណប្បច្ច័យ មានវារៈ ៣ ។ ហេតុសម្បយុត្តធម៌ ជាអព្យាកតៈ ជាបច្ច័យ នៃហេតុសម្បយុត្តធម៌ ជាអព្យាកតៈ ដោយអារម្មណប្បច្ច័យ មាន វារៈ ៣ ។