អភិធម្មបិដក កុសលត្តិកហេតុសហេតុកទុកៈ

ក្បាលទី 81 · ទំព័រ 600

ក្នុងហេតុប្បច្ច័យ មានវារៈ ១ ក្នុងអារម្មណប្បច្ច័យ មាន វារៈ ៤ ក្នុងអនន្តរប្បច្ច័យ មានវារៈ ៤ ក្នុងសមនន្តរប្បច្ច័យ មានវារៈ ៤ ក្នុងសហជាតប្បច្ច័យ មានវារៈ ៣ ក្នុងអញ្ញមញ្ញប្បច្ច័យ មានវារៈ ១ ក្ន្នុង និស្សយប្បច្ច័យ មានវារៈ ៤ ក្នុងឧបនិស្សយប្បច្ច័យ មានវារៈ ៤ ក្នុង អវិគតប្បច្ច័យ មានវារៈ ៤ ។ ក្នុងនហេតុប្បច្ច័យ មានវារៈ ៥ ក្នុងនអារម្មណប្បច្ច័យ មាន វារៈ ៥ ។ ក្នុងនអារម្មណប្បច្ច័យ មានវារៈ ១ ព្រោះហេតុប្បច្ច័យ ។ ក្នុងអារម្មណប្បច្ច័យ មានវារៈ ៤ ព្រោះនហេតុប្បច្ច័យ ។ ឯបញ្ញាវារៈ ក្នុងកុសលត្តិកៈ យ៉ាងណា ( កុសលត្តិកហេតុសម្បយុត្តទុកៈនេះ ) បណ្ឌិតគប្បីឲ្យពិស្តារ យ៉ាងនោះផងចុះ ។ ចប់ កុសលត្តិកហេតុសម្បយុត្តទុកៈ ។ កុសលត្តិកហេតុសហេតុកទុកៈ កុសលធម៌ ជាហេតុ ទាំងប្រកបដោយហេតុ អាស្រ័យនូវ កុសលធម៌ ជាហេតុទាំងប្រកបដោយហេតុ ទើបកើតឡើង ព្រោះហេតប្បច្ច័យ ។ អកុសលធម៌ ជាហេតុ ទាំងប្រកបដោយហេតុ អាស្រ័យនូវ អកុសលធម៌ ជាហេតុ ទាំងប្រកបដោយហេតុ ទើបកើតឡើង ព្រោះហេ- តប្បច្ច័យ ។ អព្យាកតធម៌ ជាហេតុ ទាំងប្រកបដោយហេតុ អាស្រ័យនូវ អព្យាកតធម៌ ជាហេតុ ទាំងប្រកបដោយហេតុ ទើបកើតឡើង ព្រោះហេតប្បច្ច័យ ។ ក្នុងហេតុប្បច្ច័យ មានវារៈ ៣ ក្នុងអារម្មណប្បច្ច័យ មាន វារៈ ៣ ក្នុងអវិគតប្បច្ច័យ មានវារៈ ៣ ។ ក្នុងនអធិបតិប្បច្ច័យ មានវារៈ ៣ ក្នុងនបុរេជាតប្បច្ច័យ មានវារៈ ៣ ក្នុងនបច្ឆាជាតប្បច្ច័យ មានវារៈ ៣ ក្នុងនអាសេវនប្បច្ច័យ មានវារៈ ៣ ក្នុងនវិបាកប្បច្ច័យ មានវារៈ ៣ ក្នុងនវិប្បយុត្តប្បច្ច័យ មាន វារៈ ៣ ។ សហជាតវារៈក្តី សម្បយុត្តវារៈក្តី ប្រហែលគ្នានឹងបដិច្ចវារៈដែរ ។