អភិធម្មបិដក កុសលត្តិកហេតុហេតុសម្បយុត្តទុកៈ

ក្បាលទី 81 · ទំព័រ 604

មែនជាហេតុ ដោយអារម្មណប្បច្ច័យ មានវារៈ ៣ ។ ក្នុងអារម្មណប្បច្ច័យ មានវារៈ ៩ ក្នុងអធិបតិប្បច្ច័យ មាន វារៈ ៧ ក្នុងអនន្តរប្បច្ច័យ មានវារៈ ៥ ក្នុងសហជាតប្បច្ច័យ មានវារៈ ៣ ក្នុងឧបនិស្សយប្បច្ច័យ មានវារៈ ៩ ក្នុងអវិគតប្បច្ច័យ មានវារៈ ៣ ។ ក្នុងនហេតុប្បច្ច័យ មានវារៈ ៩ ក្នុងនអារម្មណប្បច្ច័យ មាន វារៈ ៩ ។ ក្នុងនហេតុប្បច្ច័យ មានវារៈ ៩ ព្រោះអារម្មណប្បច្ច័យ ។ ក្នុងអារម្មណប្បច្ច័យ មានវារៈ ៩ ព្រោះនហេតុប្បច្ច័យ ។ ឯបញ្ញាវារៈ ក្នុងកុសលត្តិកៈ យ៉ាងណាបណ្ឌិត គប្បីឲ្យពិស្តារ យ៉ាងនោះផងចុះ ។ ចប់ កុសលត្តិកហេតុសហេតុកទុកៈ ។ កុសលត្តិកហេតុហេតុសម្បយុត្តទុកៈ កុសលធម៌ ជាហេតុទាំងសម្បយុត្តដោយហេតុ អាស្រ័យ នូវកុសលធម៌ ជាហេតុ ទាំងសម្បយុត្តដោយហេតុ ទើបកើតឡើង ព្រោះ ហេតុប្បច្ច័យ ។ អកុសលធម៌ ជាហេតុទាំងសម្បយុត្តដោយហេតុ អាស្រ័យ នូវអកុសលធម៌ ជាហេតុទាំងសម្បយុត្តដោយហេតុ ទើបកើតឡើង ព្រោះ ហេតុប្បច្ច័យ ។ អព្យាកតធម៌ ជាហេតុទាំងសម្បយុត្តដោយហេតុ អាស្រ័យ នូវអព្យាកតធម៌ ជាហេតុ ទាំងសម្បយុត្តដោយហេតុ ទើបកើតឡើង ព្រោះ ហេតុប្បច្ច័យ ។ ក្នុងហេតុប្បច្ច័យ មានវារៈ ៣ ក្នុងអវិគតប្បច្ច័យ មានវារៈ ៣ ។ ក្នុងនអធិបតិប្បច្ច័យ មានវារៈ ៣ ។ ក្នុងនអធិបតិប្បច្ច័យ មានវារៈ ៣ ព្រោះហេតុប្បច្ច័យ ។ ក្នុងហេតុប្បច្ច័យ មានវារៈ ៣ ព្រោះនអធិបតិប្បច្ច័យ ។ សហជាតវារៈក្តី សម្បយុត្តវារៈក្តី ប្រហែលគ្នានឹងបដិច្ចវារៈដែរ ។