អភិធម្មបិដក កុសលត្តិកនហេតុសហេតុកទុកៈ

ក្បាលទី 81 · ទំព័រ 607

អារម្មណប្បច្ច័យ មានវារៈ ៣ ។ អកុសលធម៌ សម្បយុត្តដោយហេតុទាំង មិនមែនជាហេតុ ជាបច្ច័យនៃអកុសលធម៌ សម្បយុត្តដោយហេតុ ទាំងមិន មែនជាហេតុ ដោយអារម្មណប្បច្ច័យ មានវារៈ ៣ ។ អព្យាកតធម៌ សម្បយុត្តដោយហេតុ ទាំងមិនមែនជាហេតុ ជាបច្ច័យនៃអព្យាកតធម៌ សម្បយុត្ត ដោយហេតុ ទាំងមិនមែនជាហេតុ ដោយអារម្មណប្បច្ច័យ មានវារៈ ៣ ។ ក្នុងអារម្មណប្បច្ច័យ មានវារៈ ៩ ក្នុងអធិបតិប្បច្ច័យ មាន វារៈ ៧ ក្នុងអនន្តរប្បច្ច័យ មានវារៈ ៥ ក្នុងសហជាតប្បច្ច័យ មានវារៈ ៣ ក្នុងឧបនិស្សយប្បច្ច័យ មានវារៈ ៩ ក្នុងអវិគតប្បច្ច័យ មានវារៈ ៣ ។ ក្នុងនហេតុប្បច្ច័យ មានវារៈ ៩ ក្នុងនអារម្មណប្បច្ច័យ មាន វារៈ ៩ ។ ក្នុងនហេតុប្បច្ច័យ មានវារៈ ៩ ព្រោះអារម្មណប្បច្ច័យ ។ ក្នុងអារម្មណប្បច្ច័យ មានវារៈ ៩ ព្រោះនហេតុប្បច្ច័យ ។ ឯបញ្ញាវារៈ ក្នុងកុសលត្តិកៈ យ៉ាងណា បណ្ឌិតគប្បីឲ្យពិស្តារ យ៉ាងនោះផងចុះ ។ ចប់ កុសលត្តិកហេតុហេតុសម្បយុត្តទុកៈ ។ កុសលត្តិកនហេតុសហេតុកទុកៈ កុសលធម៌មិនមែនជាហេតុ តែប្រកបដោយហេតុ អាស្រ័យ នូវកុសលធម៌ មិនមែនជាហេតុ តែប្រកបដោយហេតុ ទើបកើតឡើង ព្រោះ ហេតុប្បច្ច័យ ។ អកុសលធម៌ មិនមែនជាហេតុ តែប្រកបដោយហេតុ អាស្រ័យនូវអកុសលធម៌ មិនមែនជាហេតុ តែប្រកបដោយហេតុ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ ។ អព្យាកតធម៌មិនមែនជាហេតុ តែប្រកបដោយ ហេតុ អាស្រ័យនូវអព្យាកតធម៌ មិនមែនជាហេតុតែប្រកបដោយហេតុ ទើប កើតឡើង ព្រោះហេតុប្បច្ច័យ ។