អភិធម្មបិដក កុសលត្តិកសប្បច្ចយទុកៈ
វារៈ ១ ក្នុងអវិគតប្បច្ច័យ មានវារៈ ១ ។ ឯបញ្ញាវារៈ ក្នុងកុសលត្តិកៈ យ៉ាងណា បណ្ឌិតគប្បីឲ្យពិស្តារ យ៉ាងនោះផងចុះ ។ ចប់ កុសលត្តិកនហេតុសហេតុកទុកៈ ។ កុសលត្តិកសប្បច្ចយទុកៈ កុសលធម៌ ប្រកបដោយបច្ច័យ អាស្រ័យនូវកុសលធម៌ ប្រកបដោយបច្ច័យ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ អព្យាកតធម៌ប្រកបដោយ បច្ច័យ អាស្រ័យនូវកុសលធម៌ ប្រកបដោយបច្ច័យ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ កុសលធម៌ ប្រកបដោយបច្ច័យក្តី អព្យាកតធម៌ ប្រកបដោយ បច្ច័យក្តី អាស្រ័យនូវកុសលធម៌ ប្រកបដោយបច្ច័យ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ ។ អកុសលធម៌ ប្រកបដោយបច្ច័យ អាស្រ័យនូវអកុសលធម៌ ប្រកបដោយបច្ច័យ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ មាន វារៈ ៣ ។ អព្យាកតធម៌ ប្រកបដោយបច្ច័យ អាស្រ័យនូវអព្យាកតធម៌ ប្រកបដោយបច្ច័យ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ ។ អព្យាកតធម៌ ប្រកបដោយបច្ច័យ អាស្រ័យនូវកុសលធម៌ ប្រកបដោយបច្ច័យផង នូវ អព្យាកតធម៌ ប្រកបដោយបច្ច័យផង ទើបកើតឡើង ព្រោះហេតុប្បច្ច័យ ។ អព្យាកតធម៌ ប្រកបដោយបច្ច័យ អាស្រ័យនូវអកុសលធម៌ ប្រកបដោយ បច្ច័យផង នូវអព្យាកតធម៌ ប្រកបដោយបច្ច័យផង ទើបកើតឡើង ព្រោះ ហេតុប្បច្ច័យ ។ កុសលធម៌ ប្រកបដោយបច្ច័យ អាស្រ័យនូវកុសលធម៌ ប្រកបដោយបច្ច័យ ទើបកើតឡើង ព្រោះអារម្មណប្បច្ច័យ ។ អកុសលធម៌ ប្រកបដោយបច្ច័យ អាស្រ័យនូវអកុសលធម៌ ប្រកបដោយបច្ច័យ ទើបកើតឡើង ព្រោះអារម្មណប្បច្ច័យ ។ អព្យាកតធម៌ប្រកបដោយបច្ច័យ អាស្រ័យ នូវអព្យាកតធម៌ប្រកបដោយបច្ច័យ ទើបកើតឡើង ព្រោះអារម្មណប្បច្ច័យ ។