អភិធម្មបិដក កុសលត្តិកសនិទស្សនទុកៈ

ក្បាលទី 81 · ទំព័រ 613

កុសលត្តិកសង្ខតទុកៈ កុសលធម៌ ជាសង្ខតៈ អាស្រ័យនូវកុសលធម៌ ជាសង្ខតៈ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ ប្រហែលគ្នានឹងសប្បច្ចយទុកៈដែរ ។ ចប់ កុសលត្តិកសង្ខតទុកៈ ។ កុសលត្តិកសនិទស្សនទុកៈ កុសលធម៌ ជាអនិទស្សនៈ អាស្រ័យនូវកុសលធម៌ ជា អនិទស្សនៈ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ មានវារៈ ៣ ។ អកុសលធម៌ ជាអនិទស្សនៈ អាស្រ័យនូវអកុសលធម៌ជាអនិទស្សនៈ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ មានវារៈ ៣ ។ អព្យាកតធម៌ ជាអនិទស្សនៈ អាស្រ័យ នូវអព្យាកតធម៌ ជាអនិទស្សនៈ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ ។ អព្យាកតធម៌ ជាអនិទស្សនៈ អាស្រ័យនូវកុសលធម៌ ជាអនិទស្សនៈផង អព្យាកតធម៌ ជាអនិទស្សនៈផង ទើបកើតឡើង ព្រោះហេតុប្បច្ច័យ ។ អព្យាកតធម៌ ជាអនិទស្សនៈ អាស្រ័យនូវអកុសលធម៌ ជាអនិទស្សនៈផង អព្យាកតធម៌ ជាអនិទស្សនៈផង ទើបកើតឡើង ព្រោះហេតុប្បច្ច័យ ។ កុសលធម៌ ជាអនិទស្សនៈ អាស្រ័យនូវកុសលធម៌ ជា អនិទស្សនៈ ទើបកើតឡើង ព្រោះអារម្មណប្បច្ច័យ ។ អកុសលធម៌ ជា អនិទស្សនៈ អាស្រ័យនូវអកុសលធម៌ជាអនិទស្សនៈ ទើបកើតឡើង ព្រោះ អារម្មណប្បច្ច័យ ។ អព្យាកតធម៌ ជាអនិទស្សនៈ អាស្រ័យនូវអព្យាកតធម៌ ជាអនិទស្សនៈ ទើបកើតឡើង ព្រោះអារម្មណប្បច្ច័យ ។ ក្នុងហេតុប្បច្ច័យ មានវារៈ ៩ ក្នុងអារម្មណប្បច្ច័យ មាន វារៈ ៣ ក្នុងអវិគតប្បច្ច័យ មានវារៈ ៩ ។ អកុសលធម៌ ជាអនិទស្សនៈ អាស្រ័យនូវអកុសលធម៌ ជា អនិទស្សនៈ ទើបកើតឡើង ព្រោះនហេតុប្បច្ច័យ ។ អព្យាកតធម៌ ជាអនិទស្សនៈ អាស្រ័យនូវអព្យាកតធម៌ ជាអនិទស្សនៈ ទើបកើតឡើង ព្រោះន ហេតុប្បច្ច័យ ។