អភិធម្មបិដក កុសលត្តិកសប្បដិឃទុកៈ
។ អព្យាកតធម៌ ជាអនិទស្សនៈ ជាបច្ច័យនៃអព្យាកតធម៌ជាអនិទស្សនៈ ដោយហេតុប្បច្ច័យ ។ កុសលធម៌ ជាអនិទស្សនៈ ជាបច្ច័យនៃកុសលធម៌ ជា អនិទស្សនៈ ដោយអារម្មណប្បច្ច័យ មានវារៈ ៣ ។ អកុសលធម៌ ជាអនិទស្សនៈ ជាបច្ច័យនៃអកុសលធម៌ ជាអនិទស្សនៈ ដោយអារម្មណប្បច្ច័យ មានវារៈ ៣ ។ អព្យាកតធម៌ ជាអនិទស្សនៈ ជាបច្ច័យនៃអព្យាកតធម៌ ជា អនិទស្សនៈ ដោយអារម្មណប្បច្ច័យ មានវារៈ ៣ ។ ក្នុងហេតុប្បច្ច័យ មានវារៈ ៧ ក្នុងអារម្មណប្បច្ច័យ មាន វារៈ ៩ ក្នុងអធិបតិប្បច្ច័យ មានវារៈ ១០ ក្នុងអនន្តរប្បច្ច័យ មានវារៈ ៧ ក្នុងឧបនិស្សយប្បច្ច័យ មានវារៈ ៩ ក្នុងអវិគតប្បច្ច័យ មានវារៈ ១៧ ។ ឯបញ្ញាវារៈ ក្នុងកុសលត្តិកៈ យ៉ាងណា បណ្ឌិត គប្បីឲ្យពិស្តារ យ៉ាងនោះចុះ ។ ចប់ កុសលត្តិកសនិទស្សនទុកៈ ។ កុសលត្តិកសប្បដិឃទុកៈ អព្យាកតធម៌ ជាសប្បដិឃៈ ( ប្រកបដោយការប៉ះពាល់ ) អាស្រ័យនូវអព្យាកតធម៌ជាសប្បដិឃៈ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ ។ ក្នុងហេតុប្បច្ច័យ មានវារៈ ១ ក្នុងអវិគតប្បច្ច័យ មានវារៈ ។ ក្នុងបច្ច័យទាំងអស់ ក្នុងសហជាតវារៈក្តី បញ្ញាវារៈក្តី មានតែវារៈ ១ ។ កុសលធម៌ ជាអប្បដិឃៈ ( មិនមានការប៉ះពាល់ ) អាស្រ័យនូវកុសលធម៌ ជាអប្បដិឃៈ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ មានវារៈ ៣ ។ អកុសលធម៌ ជាអប្បដិឃៈ អាស្រ័យនូវអកុសលធម៌ ជា អប្បដិឃៈ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ មានវារៈ ៣ ។ អព្យាកតធម៌ ជាអប្បដិឃៈ អាស្រ័យនូវអព្យាកតធម៌ជាអប្បដិឃៈ ទើបកើតឡើង ព្រោះ ហេតុប្បច្ច័យ ។