អភិធម្មបិដក កុសលត្តិករូបីទុកៈ
កុសលត្តិករូបីទុកៈ រូបធម៌ជាអព្យាកតៈ អាស្រ័យនូវរូបធម៌ជាអព្យាកតៈ ទើប កើតឡើង ព្រោះហេតុប្បច្ច័យ ។ ក្នុងហេតុប្បច្ច័យ មានវារៈ ១ ក្នុងអារម្មណប្បច្ច័យ មាន វារៈ ១ ក្នុងអវិគតប្បច្ច័យ មានវារៈ ១ ។ ក្នុងបច្ច័យទាំងអស់ ក្នុងសហជាតវារៈក្តី បញ្ញាវារៈក្តី មានតែវារៈ ១ ។ អរូបធម៌ជាកុសល អាស្រ័យនូវអរូបធម៌ ជាកុសល ទើប កើតឡើង ព្រោះហេតុប្បច្ច័យ ។ អរូបធម៌ជាអកុសល អាស្រ័យនូវអរូបធម៌ ជាអកុសល ទើបកើតឡើង ព្រោះហេតុប្បច្ច័យ ។ អរូបធម៌ ជា អព្យាកតៈ អាស្រ័យនូវអរូបធម៌ ជាអព្យាកតៈ ទើបកើតឡើង ព្រោះហេតប្បច្ច័យ ។ ក្នុងហេតុប្បច្ច័យ មានវារៈ ៣ ក្នុងអារម្មណប្បច្ច័យ មាន វារៈ ៣ ក្នុងអវិគតប្បច្ច័យ មានវារៈ ៣ ។ ក្នុងនហេតុប្បច្ច័យ មានវារៈ ២ ក្នុងនអធិបតិប្បច្ច័យ មាន វារៈ ៣ ។ សហជាតវារៈក្តី សម្បយុត្តវារៈក្តី ប្រហែលគ្នានឹងបដិច្ចវារៈដែរ ។ អរូបធម៌ជាកុសល ជាបច្ច័យនៃអរូបធម៌ ជាកុសល ដោយ ហេតុប្បច្ច័យ ។ អរូបធម៌ ជាអកុសល ជាបច្ច័យនៃអរូបធម៌ ជាអកុសល ដោយហេតុប្បច្ច័យ ។ អរូបធម៌ ជាអព្យាកតៈ ជាបច្ច័យនៃអរូបធម៌ ជា