អភិធម្មបិដក កុសលត្តិកលោកិយទុកៈ

ក្បាលទី 81 · ទំព័រ 619

អព្យាកតៈ ដោយហេតុប្បច្ច័យ ។ អរូបធម៌ជាកុសល ជាបច្ច័យនៃអរូបធម៌ ជាកុសល ដោយ អារម្មណប្បច្ច័យ មានវារៈ ៣ ។ អរូបធម៌ជាអកុសល ជាបច្ច័យនៃអរូបធម៌ ជាអកុសល ដោយអារម្មណប្បច្ច័យ មានវារៈ ៣ ។ អរូបធម៌ជាអព្យាកតៈ ជាបច្ច័យនៃអរូបធម៌ ជាអព្យាកតៈ ដោយអារម្មណប្បច្ច័យ មានវារៈ ៣ ។ ក្នុងហេតុប្បច្ច័យ មានវារៈ ៣ ក្នុងអារម្មណប្បច្ច័យ មាន វារៈ ៩ ក្នុងអធិបតិប្បច្ច័យ មានវារៈ ៧ ក្នុងអវិគតប្បច្ច័យ មានវារៈ ៣ ។ ឯបញ្ញាវារៈ ក្នុងកុសលត្តិកៈ យ៉ាងណា បណ្ឌិតគប្បីឲ្យពិស្តារ យ៉ាងនោះដែរ ។ ចប់ កុសលត្តិករូបីទុកៈ ។ កុសលត្តិកលោកិយទុកៈ កុសលធម៌ជាលោកិយ អាស្រ័យនូវកុសលធម៌ជាលោកិយ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ អព្យាកតធម៌ ជាលោកិយ អាស្រ័យនូវ កុសលធម៌ ជាលោកិយ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ កុសលធម៌ ជាលោកិយក្តី អព្យាកតធម៌ ជាលោកិយក្តី អាស្រ័យនូវកុសលធម៌ ជា លោកិយ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ ។ អកុសលធម៌ ជាលោកិយ អាស្រ័យនូវអកុសលធម៌ ជាលោកិយ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ មានវារៈ ៣ ។ អព្យាកតធម៌ ជាលោកិយ អាស្រ័យនូវអព្យាកតធម៌ ជា លោកិយ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ ។ អព្យាកតធម៌ ជាលោកិយ អាស្រ័យនូវកុសលធម៌ ជាលោកិយផង នូវអព្យាកតធម៌ ជាលោកិយផង ទើបកើតឡើង ព្រោះហេតុប្បច្ច័យ ។ អព្យាកតធម៌ ជាលោកិយ អាស្រ័យ នូវអកុសលធម៌ ជាលោកិយផង នូវអព្យាកតធម៌ ជាលោកិយផង ទើប កើតឡើង ព្រោះហេតុប្បច្ច័យ ។ ក្នុងហេតុប្បច្ច័យ មានវារៈ ៩ ក្នុងអារម្មណប្បច្ច័យ មាន វារៈ ៣ ក្នុងអវិគតប្បច្ច័យ មានវារៈ ៣ ។