អភិធម្មបិដក កុសលត្តិកកេនចិវិញ្ញេយ្យទុកៈ
កុសលត្តិកកេនចិវិញ្ញេយ្យទុកៈ កុសលធម៌ ដែលគប្បីដឹងច្បាស់ដោយវិញ្ញាណណានីមួយ អាស្រ័យនូវកុសលធម៌ ដែលគប្បីដឹងច្បាស់ដោយវិញ្ញាណណានីមួយ ទើប កើតឡើង ព្រោះហេតុប្បច្ច័យ អព្យាកតធម៌ ដែលគប្បីដឹងច្បាស់ ដោយ វិញ្ញាណណានីមួយ អាស្រ័យនូវកុសលធម៌ ដែលគប្បីដឹងច្បាស់ ដោយ វិញ្ញាណណានីមួយ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ កុសលធម៌ ដែល គប្បីដឹងច្បាស់ដោយវិញ្ញាណណានីមួយក្តី អព្យាកតធម៌ដែលគប្បីដឹងច្បាស់ ដោយវិញ្ញាណណានីមួយក្តី អាស្រ័យនូវកុសលធម៌ ដែលគប្បីដឹងច្បាស់ ដោយវិញ្ញាណណានីមួយ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ ។ អកុសលធម៌ ដែលគប្បីដឹងច្បាស់ ដោយវិញ្ញាណណានីមួយ អាស្រ័យនូវ អកុសលធម៌ដែលគប្បីដឹងច្បាស់ ដោយវិញ្ញាណណានីមួយ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ មានវារៈ ៣ ។ អព្យាកតធម៌ ដែលគប្បីដឹងច្បាស់ ដោយវិញ្ញាណណានីមួយ អាស្រ័យនូវអព្យាកតធម៌ ដែលគប្បីដឹងច្បាស់ ដោយវិញ្ញាណណានីមួយ ទើបកើតឡើងព្រោះហេតុប្បច្ច័យ ។ អព្យាកតធម៌ ដែលគប្បីដឹងច្បាស់ ដោយវិញ្ញាណណានីមួយ អាស្រ័យនូវកុសលធម៌ដែល គប្បីដឹងច្បាស់ ដោយវិញ្ញាណណានីមួយផង នូវអព្យាកតធម៌ ដែលគប្បីដឹង ច្បាស់ ដោយវិញ្ញាណណានីមួយផង ទើបកើតឡើង ព្រោះហេតុប្បច្ច័យ ។ អព្យាកតធម៌ ដែលគប្បីដឹងច្បាស់ដោយវិញ្ញាណណានីមួយ អាស្រ័យនូវ អកុសលធម៌ ដែលគប្បីដឹងច្បាស់ដោយវិញ្ញាណណានីមួយផង នូវអព្យា- កតធម៌ ដែលគប្បីដឹងច្បាស់ ដោយវិញ្ញាណណានីមួយផង ទើបកើតឡើង ព្រោះហេតុប្បច្ច័យ ។