អភិធម្មបិដក កុសលត្តិកអាសវទុកៈ
កុសលត្តិកអាសវទុកៈ អកុសលធម៌ ជាអាសវៈ អាស្រ័យនូវអកុសលធម៌ ជា អាសវៈ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ ។ ក្នុងហេតុប្បច្ច័យ មានវារៈ ១ ក្នុងអវិគតប្បច្ច័យ មានវារៈ ១ ។ ក្នុងបច្ច័យទាំងអស់ ក្នុងសហជាតវារៈក្តី សម្បយុត្តវារៈក្តី បញ្ញាវារៈក្តី សុទ្ធតែមានវារៈ ១ ។ កុសលធម៌ មិនមែនជាអាសវៈ អាស្រ័យនូវកុសលធម៌ មិនមែនជាអាសវៈ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ អព្យាកតធម៌ មិន មែនជាអាសវៈ អាស្រ័យនូវកុសលធម៌ មិនមែនជាអាសវៈ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ កុសលធម៌មិនមែនជាអាសវៈក្តី អព្យាកតធម៌ មិនមែន ជាអាសវៈក្តី អាស្រ័យនូវកុសលធម៌ មិនមែនជាអាសវៈ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ ។ អកុសលធម៌ មិនមែនជាអាសវៈ អាស្រ័យនូវអកុសលធម៌ មិនមែនជាអាសវៈ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ មានវារៈ ៣ ។ អព្យាកតធម៌ មិនមែនជាអាសវៈ អាស្រ័យនូវអព្យាកតធម៌ មិនមែន ជាអាសវៈ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ ។ អព្យាកតធម៌ មិនមែនជា អាសវៈ អាស្រ័យនូវកុសលធម៌ មិនមែនជាអាសវៈផង នូវអព្យាកតធម៌ មិនមែនជាអាសវៈផង ទើបកើតឡើង ព្រោះហេតុប្បច្ច័យ ។ អព្យាកតធម៌ មិនមែនជាអាសវៈ អាស្រ័យនូវអកុសលធម៌ មិនមែនជាអាសវៈផង នូវ អព្យាកតធម៌ មិនមែនជាអាសវៈផង ទើបកើតឡើង ព្រោះហេតុប្បច្ច័យ ។ កុសលធម៌ មិនមែនជាអាសវៈ អាស្រ័យនូវកុសលធម៌ មិនមែនជាអាសវៈ ទើបកើតឡើង ព្រោះអារម្មណប្បច្ច័យ ។ អកុសលធម៌ មិនមែនជាអាសវៈ អាស្រ័យនូវអកុសលធម៌ មិនមែនជាអាសវៈ ទើប កើតឡើង ព្រោះអារម្មណប្បច្ច័យ ។ អព្យាកតធម៌ មិនមែនជាអាសវៈ អាស្រ័យនូវអព្យាកតធម៌ មិនមែនជាអាសវៈ ទើបកើតឡើង ព្រោះអារម្មណប្បច្ច័យ ។