អភិធម្មបិដក កុសលត្តិកសាសវទុកៈ

ក្បាលទី 81 · ទំព័រ 628

ក្នុងហេតុប្បច្ច័យ មានវារៈ ៧ ក្នុងអារម្មណប្បច្ច័យ មាន វារៈ ៩ ក្នុងអធិបតិប្បច្ច័យ មានវារៈ ១០ ក្នុងអវិគតប្បច្ច័យ មានវារៈ ១៣ ។ ឯបញ្ញាវារៈ ក្នុងកុសលត្តិកៈ យ៉ាងណា បណ្ឌិតគប្បីឲ្យពិស្តារ យ៉ាងនោះផងចុះ ។ ចប់ កុសលត្តិកអាសវទុកៈ ។ កុសលត្តិកសាសវទុកៈ កុសលធម៌ ប្រព្រឹត្តទៅជាមួយនឹងអាសវៈ អាស្រ័យនូវ កុសលធម៌ប្រព្រឹត្តទៅជាមួយនឹងអាសវៈ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ មានវារៈ ៣ ។ អកុសលធម៌ ប្រព្រឹត្តទៅជាមួយនឹងអាសវៈ អាស្រ័យនូវ អកុសលធម៌ ប្រព្រឹត្តទៅជាមួយនឹងអាសវៈ ទើបកើតឡើង ព្រោះហេតប្បច្ច័យ មានវារៈ ៣ ។ អព្យាកតធម៌ ប្រព្រឹត្តទៅជាមួយនឹងអាសវៈ អាស្រ័យនូវអព្យាកតធម៌ ប្រព្រឹត្តទៅជាមួយនឹងអាសវៈ ទើបកើតឡើង ព្រោះ ហេតុប្បច្ច័យ ។ អព្យាកតធម៌ ប្រព្រឹត្តទៅជាមួយនឹងអាសវៈ អាស្រ័យនូវ កុសលធម៌ ប្រព្រឹត្តទៅជាមួយនឹងអាសវៈផង នូវអព្យាកតធម៌ ប្រព្រឹត្តទៅជា មួយនឹងអាសវៈផង ទើបកើតឡើង ព្រោះហេតុប្បច្ច័យ ។ អព្យាកតធម៌ ប្រព្រឹត្តទៅជាមួយនឹងអាសវៈ អាស្រ័យនូវអកុសលធម៌ ប្រព្រឹត្តទៅជាមួយ នឹងអាសវៈផង នូវអព្យាកតធម៌ ប្រព្រឹត្តទៅជាមួយនឹងអាសវៈផង ទើប កើតឡើង ព្រោះហេតុប្បច្ច័យ ។ ក្នុងហេតុប្បច្ច័យ មានវារៈ ៩ ក្នុងអារម្មណប្បច្ច័យ មាន វារៈ ៣ ក្នុងអវិគតប្បច្ច័យ មានវារៈ ៩ ។ ក្នុងនហេតុប្បច្ច័យ មានវារៈ ២ ក្នុងនអារម្មណប្បច្ច័យ មាន វារៈ ៥ ក្នុងនអធិបតិប្បច្ច័យ មានវារៈ ៩ ។ សហជាតវារៈក្តី សម្បយុត្តវារៈក្តី ប្រហែលគ្នានឹងបដិច្ចវារៈដែរ ។