អភិធម្មបិដក កុសលត្តិកអាសវសាសវទុកៈ
អព្យាកតធម៌ ដែលប្រាសចាកអាសវៈ ដោយហេតុប្បច្ច័យ ។ ក្នុងហេតុប្បច្ច័យ មានវារៈ ៥ ក្នុងអារម្មណប្បច្ច័យ មាន វារៈ ៩ ក្នុងអធិបតិប្បច្ច័យ មានវារៈ ៥ ក្នុងអវិគតប្បច្ច័យ មានវារៈ ១៣ ។ ឯបញ្ញាវារៈ ក្នុងកុសលត្តិកៈ យ៉ាងណា បណ្ឌិត គប្បីឲ្យពិស្តារ យ៉ាងនោះផងចុះ ។ ចប់ កុសលត្តិកអាសវសម្បយុត្តទុកៈ ។ កុសលត្តិកអាសវសាសវទុកៈ អកុសលធម៌ ជាអាសវៈ ទាំងប្រព្រឹត្តទៅជាមួយនឹងអាសវៈ អាស្រ័យនូវអកុសលធម៌ ជាអាសវៈ ទាំងប្រព្រឹត្តទៅជាមួយនឹងអាសវៈ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ ។ ក្នុងហេតុប្បច្ច័យ មានវារៈ ១ ក្នុងអារម្មណប្បច្ច័យ មាន វារៈ ១ ក្នុងអវិគតប្បច្ច័យ មានវារៈ ១ ។ ក្នុងបច្ច័យទាំងអស់ ក្នុងសហជាតវារៈក្តី សម្បយុត្តវារៈក្តី បញ្ញាវារៈក្តី សុទ្ធតែមានវារៈ ១ ។ កុសលធម៌ ប្រព្រឹត្តទៅជាមួយនឹងអាសវៈ ទាំងមិនមែនជា អាសវៈ អាស្រ័យនូវកុសលធម៌ ប្រព្រឹត្តទៅជាមួយនឹងអាសវៈ ទាំងមិន មែនជាអាសវៈ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ មានវារៈ ៣ ។ អកុសលធម៌ ប្រព្រឹត្តទៅជាមួយនឹងអាសវៈ ទាំងមិនមែនជាអាសវៈ អាស្រ័យ នូវអកុសលធម៌ប្រព្រឹត្តទៅជាមួយនឹងអាសវៈ ទាំងមិនមែនជាអាសវៈ ទើប កើតឡើង ព្រោះហេតុប្បច្ច័យ មានវារៈ ៣ ។ អព្យាកតធម៌ ប្រព្រឹត្តទៅជា មួយនឹងអាសវៈ ទាំងមិនមែនជាអាសវៈ អាស្រ័យនូវអព្យាកតធម៌ប្រព្រឹត្ត ទៅជាមួយនឹងអាសវៈ ទាំងមិនមែនជាអាសវៈ ទើបកើតឡើង ព្រោះហេតប្បច្ច័យ ។ អព្យាកតធម៌ ប្រព្រឹត្តទៅជាមួយនឹងអាសវៈ ទាំងមិនមែនជា អាសវៈ អាស្រ័យនូវកុសលធម៌ ប្រព្រឹត្តទៅជាមួយនឹងអាសវៈ ទាំងមិន មែនជាអាសវៈផង នូវអព្យាកតធម៌ ប្រព្រឹត្តទៅជាមួយនឹងអាសវៈ ទាំងមិន មែនជាអាសវៈផង ទើបកើតឡើង ព្រោះហេតុប្បច្ច័យ ។ អព្យាកតធម៌ប្រព្រ