អភិធម្មបិដក កុសលត្តិកអាសវអាសវសម្បយុត្តទុកៈ
ក្បាលទី 81 · ទំព័រ 635
ជាអាសវៈ ដោយហេតុប្បច្ច័យ មានវារៈ ៣ ។ អកុសលធម៌ ប្រព្រឹត្តទៅជា មួយនឹងអាសវៈ ទាំងមិនមែនជាអាសវៈ ជាបច្ច័យនៃអកុសលធម៌ ប្រព្រឹត្តទៅជាមួយនឹងអាសវៈទាំងមិនមែនជាអាសវៈ ដោយហេតុប្បច្ច័យ មាន វារៈ ៣ ។ អព្យាកតធម៌ ប្រព្រឹត្តទៅជាមួយនឹងអាសវៈ ទាំងមិនមែនជា អាសវៈ ជាបច្ច័យនៃអព្យាកតធម៌ ប្រព្រឹត្តទៅជាមួយនឹងអាសវៈ ទាំងមិន មែនជាអាសវៈ ដោយហេតុប្បច្ច័យ ។ ក្នុងហេតុប្បច្ច័យ មានវារៈ ៧ ក្នុងអារម្មណប្បច្ច័យ មាន វារៈ ៩ ក្នុងអធិបតិប្បច្ច័យ មានវារៈ ៩ ក្នុងអវិគតប្បច្ច័យ មានវារៈ ១៣ ។ ឯបញ្ញាវារៈ ក្នុងកុសលត្តិកៈ យ៉ាងណា បណ្ឌិតគប្បីឲ្យពិស្តារ យ៉ាងនោះដែរ ។ ចប់ កុសលត្តិកអាសវសាសវទុកៈ ។ កុសលត្តិកអាសវអាសវសម្បយុត្តទុកៈ ឧ អកុសលធម៌ ជាអាសវៈ ទាំងប្រកបដោយអាសវៈ អាស្រ័យនូវអកុសលធម៌ ជាអាសវៈ ទាំងប្រកបដោយអាសវៈ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ ។ ក្នុងហេតុប្បច្ច័យ មានវារៈ ១ ក្នុងអារម្មណប្បច្ច័យ មាន