អភិធម្មបិដក កុសលត្តិកអាសវវិប្បយុត្តសាសវទុកៈ

ក្បាលទី 81 · ទំព័រ 636

វារៈ ១ ក្នុងអវិគតប្បច្ច័យ មានវារៈ ១ ។ ក្នុងបច្ច័យទាំងអស់ ក្នុងសហជាតវារៈក្តី សម្បយុត្តវារៈក្តី បញ្ញាវារៈក្តី សុទ្ធតែមានវារៈ ១ ។ អកុសលធម៌ ប្រកបដោយអាសវៈ ទាំងមិនមែនជាអាសវៈ អាស្រ័យនូវអកុសលធម៌ ប្រកបដោយអាសវៈ ទាំងមិនមែនជាអាសវៈ ទើប កើតឡើង ព្រោះហេតុប្បច្ច័យ ។ ក្នុងហេតុប្បច្ច័យ មានវារៈ ១ ក្នុងអារម្មណប្បច្ច័យ មាន វារៈ ១ ក្នុងអវិគតប្បច្ច័យ មានវារៈ ១ ។ ក្នុងបច្ច័យទាំងអស់ ក្នុងសហជាតវារៈក្តី សម្បយុត្តវារៈក្តី បញ្ញាវារៈក្តី សុទ្ធតែមានវារៈ ១ ។ ចប់ កុសលត្តិកអាសវអាសវសម្បយុត្តទុកៈ ។ កុសលត្តិកអាសវវិប្បយុត្តសាសវទុកៈ កុសលធម៌ ប្រាសចាកអាសវៈ ទាំងប្រព្រឹត្តទៅជាមួយនឹង អាសវៈ អាស្រ័យនូវកុសលធម៌ ប្រាសចាកអាសវៈ ទាំងប្រព្រឹត្តទៅជាមួយនឹង អាសវៈ ទើបកើតឡើងព្រោះហេតុប្បច្ច័យ មានវារៈ ៣ ។ អព្យាកតធម៌ ប្រាសចាកអាសវៈ ទាំងប្រព្រឹត្តទៅជាមួយនឹងអាសវៈ អាស្រ័យនូវអកុសលធម៌ ប្រាសចាកអាសវៈ ទាំងប្រព្រឹត្តទៅជាមួយនឹងអាសវៈ ទើបកើត ឡើង ព្រោះហេតុប្បច្ច័យ ។ អព្យាកតធម៌ ប្រាសចាកអាសវៈ ទាំងប្រព្រឹត្ត ទៅជាមួយនឹងអាសវៈ អាស្រ័យនូវអព្យាកតធម៌ ប្រាសចាកអាសវៈ ទាំង ប្រព្រឹត្តទៅជាមួយនឹងអាសវៈ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ ។ អព្យាកតធម៌ ប្រាសចាកអាសវៈ ទាំងប្រព្រឹត្តទៅជាមួយនឹងអាសវៈ អាស្រ័យ នូវកុសលធម៌ប្រាសចាកអាសវៈ ទាំងប្រព្រឹត្តទៅជាមួយនឹងអាសវៈផង នូវ អព្យាកតធម៌ប្រាសចាកអាសវៈ ទាំងប្រព្រឹត្តទៅជាមួយនឹងអាសវៈផង ទើប កើតឡើង ព្រោះហេតុប្បច្ច័យ ។