អភិធម្មបិដក កុសលត្តិកសារម្មណទុកៈ
ឯបញ្ញាវារៈ ក្នុងកុសលត្តិកៈ យ៉ាងណា បណ្ឌិត គប្បីឲ្យពិស្តារ យ៉ាងនោះដែរ ។ ចប់ កុសលត្តិកអាសវវិប្បយុត្តសាសវទុកៈ ។ កុសលត្តិកឆគោច្ឆកទុកៈ អាស្រ័យនូវអកុសលធម៌ ជាសញ្ញោជនៈ… ជាគន្ថៈ ជា អកុសល… ជាឱឃៈ ជាយោគៈ ជានីវរណៈ។ កុសលធម៌ មិនមែនជា បរាមាសៈ អាស្រ័យនូវកុសលធម៌ មិនមែនជាបរាមាសៈ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ ប្រហែលគ្នានឹងអាសវគោច្ឆកៈដែរ ។ ទិដ្ឋិមិនកើតឡើង ព្រោះអាស្រ័យនូវទិដ្ឋិទេ ។ ចប់ កុសលត្តិកឆគោច្ឆកទុកៈ ។ កុសលត្តិកសារម្មណទុកៈ កុសលធម៌ ប្រព្រឹត្តទៅជាមួយនឹងអារម្មណ៍ អាស្រ័យនូវ កុសលធម៌ ប្រព្រឹត្តទៅជាមួយនឹងអារម្មណ៍ ទើបកើតឡើង ព្រោះហេតប្បច្ច័យ ។ អកុសលធម៌ ប្រព្រឹត្តទៅជាមួយនឹងអារម្មណ៍ អាស្រ័យនូវ អកុសលធម៌ ប្រព្រឹត្តទៅជាមួយនឹងអារម្មណ៍ ទើបកើតឡើង ព្រោះហេតប្បច្ច័យ ។ អព្យាកតធម៌ ប្រព្រឹត្តទៅជាមួយនឹងអារម្មណ៍ អាស្រ័យនូវ អព្យាកតធម៌ ប្រព្រឹត្តទៅជាមួយនឹងអារម្មណ៍ ទើបកើតឡើង ព្រោះហេតប្បច្ច័យ ។ ក្នុងហេតុប្បច្ច័យ មានវារៈ ៣ ក្នុងអារម្មណប្បច្ច័យ មាន វារៈ ៣ ក្នុងអវិគតប្បច្ច័យ មានវារៈ ៣ ។ សហជាតវារៈក្តី សម្បយុត្តវារៈក្តី ដូចគ្នានឹងបដិច្ចវារៈដែរ ។ កុសលធម៌ ប្រព្រឹត្តទៅជាមួយនឹងអារម្មណ៍ ជាបច្ច័យនៃ កុសលធម៌ ប្រព្រឹត្តទៅជាមួយនឹងអារម្មណ៍ ដោយហេតុប្បច្ច័យ ។ អកុសលធម៌ ប្រព្រឹត្តទៅជាមួយនឹងអារម្មណ៍ ជាបច្ច័យនៃអកុសលធម៌ ប្រព្រឹត្ត ទៅជាមួយនឹងអារម្មណ៍ ដោយហេតុប្បច្ច័យ ។ អព្យាកតធម៌ ប្រព្រឹត្តទៅជាមួយនឹង អារម្មណ៍ ជាបច្ច័យនៃអព្យាកតធម៌ ប្រព្រឹត្តទៅជាមួយនឹងអារម្មណ៍ ដោយហេតុប្បច្ច័យ ។