អភិធម្មបិដក កុសលត្តិកចិត្តទុកៈ
ឯបញ្ញាវារៈ ក្នុងកុសលត្តិកៈ យ៉ាងណា បណ្ឌិតគប្បីឲ្យពិស្តារ យ៉ាងនោះដែរ ។ អព្យាកតធម៌ មិនមានអារម្មណ៍ អាស្រ័យនូវអព្យាកតធម៌ មិនមានអារម្មណ៍ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ ។ ក្នុងហេតុប្បច្ច័យ មានវារៈ ១ ក្នុងអវិគតប្បច្ច័យ មានវារៈ ១ ។ ក្នុងនហេតុប្បច្ច័យ មានវារៈ ១ ។ សហជាតវារៈក្តី សម្បយុត្តវារៈក្តី ដូចគ្នានឹងបដិច្ចវារៈដែរ ។ អព្យាកតធម៌មិនមានអារម្មណ៍ ជាបច្ច័យនៃអព្យាកតធម៌មិន មានអារម្មណ៍ ដោយសហជាតប្បច្ច័យ… ជាបច្ច័យដោយអញ្ញមញ្ញប្បច្ច័យ ជាបច្ច័យដោយនិស្សយប្បច្ច័យ ជាបច្ច័យដោយអាហារប្បច្ច័យ ជាបច្ច័យ ដោយឥន្ទ្រិយប្បច្ច័យ ជាបច្ច័យដោយអត្ថិប្បច្ច័យ ជាបច្ច័យដោយអវិគតប្បច្ច័យ ។ ក្នុងបច្ច័យទាំងអស់ សុទ្ធតែមានវារៈ ១ ។ ចប់ កុសលត្តិកសារម្មណទុកៈ ។ កុសលត្តិកចិត្តទុកៈ កុសលធម៌ ជាចិត្ត ជាបច្ច័យនៃកុសលធម៌ ជាចិត្ត ដោយ អារម្មណប្បច្ច័យ ។ ក្នុងអារម្មណប្បច្ច័យ មានវារៈ ៩ ក្នុងអធិបតិប្បច្ច័យ មាន វារៈ ៧ ក្នុងអវិគតប្បច្ច័យ មានវារៈ ៧ ។ ក្នុងនហេតុប្បច្ច័យ មានវារៈ ៩ ក្នុងនអារម្មណប្បច្ច័យ មាន វារៈ ៩ ។ ឯបញ្ញាវារៈ ក្នុងកុសលត្តិកៈ យ៉ាងណា បណ្ឌិតគប្បីឲ្យពិស្តារ យ៉ាងនោះដែរ ។ កុសលធម៌មិនមែនជាចិត្ត អាស្រ័យនូវកុសលធម៌ មិនមែន ជាចិត្ត ទើបកើតឡើង ព្រោះហេតុប្បច្ច័យ មានវារៈ ៣ ។ អកុសលធម៌ មិនមែនជាចិត្ត អាស្រ័យនូវអកុសលធម៌ មិនមែនជាចិត្ត ទើបកើតឡើង ព្រោះហេតុប្បច្ច័យ មានវារៈ ៣ ។ អព្យាកតធម៌ មិនមែនជាចិត្ត អាស្រ័យ នូវអព្យាកតធម៌ មិនមែនជាចិត្ត ទើបកើតឡើង ព្រោះហេតុប្បច្ច័យ ។