អភិធម្មបិដក កុសលត្តិកចេតសិកទុកៈ

ក្បាលទី 81 · ទំព័រ 644

សហជាតវារៈក្តី សម្បយុត្តវារៈក្តី ដូចគ្នានឹងបដិច្ចវារៈដែរ ។ កុសលធម៌ មិនមែនជាចិត្ត ជាបច្ច័យនៃកុសលធម៌ មិនមែន ជាចិត្ត ដោយហេតុប្បច្ច័យ ។ ក្នុងហេតុប្បច្ច័យ មានវារៈ ៧ ក្នុងអារម្មណប្បច្ច័យ មាន វារៈ ៩ ក្នុងអធិបតិប្បច្ច័យ មានវារៈ ១០ ក្នុងអវិគតប្បច្ច័យ មានវារៈ ១៣ ។ ចប់ កុសលត្តិកចិត្តទុកៈ ។ កុសលត្តិកចេតសិកទុកៈ កុសលធម៌ជាចេតសិក អាស្រ័យនូវកុសលធម៌ជាចេតសិក ទើបកើតឡើង ព្រោះហេតុប្បច្ច័យ ។ អកុសលធម៌ ជាចេតសិក អាស្រ័យ នូវអកុសលធម៌ ជាចេតសិក ទើបកើតឡើង ព្រោះហេតុប្បច្ច័យ ។ អព្យាកតធម៌ ជាចេតសិក អាស្រ័យនូវអព្យាកតធម៌ ជាចេតសិក ទើបកើតឡើង ព្រោះហេតុប្បច្ច័យ ។ ក្នុងហេតុប្បច្ច័យ មានវារៈ ៣ ក្នុងអារម្មណប្បច្ច័យ មាន វារៈ ៣ ។ សហជាតវារៈក្តី សម្បយុត្តវារៈក្តី ដូចគ្នានឹងបដិច្ចវារៈដែរ ។ កុសលធម៌ជាចេតសិក ជាបច្ច័យនៃកុសលធម៌ ជាចេតសិក ដោយហេតុប្បច្ច័យ ។ អកុសលធម៌ជាចេតសិក ជាបច្ច័យនៃអកុសលធម៌ ជាចេតសិក ដោយហេតុប្បច្ច័យ ។ អព្យាកតធម៌ ជាចេតសិក ជាបច្ច័យ នៃអព្យាកតធម៌ ជាចេតសិក ដោយហេតុប្បច្ច័យ ។ កុសលធម៌ជាចេតសិក ជាបច្ច័យនៃកុសលធម៌ ជាចេតសិក ដោយអារម្មណប្បច្ច័យ មានវារៈ ៣ ។ អកុសលធម៌ ជាចេតសិក ជាបច្ច័យ នៃអកុសលធម៌ ជាចេតសិក ដោយអារម្មណប្បច្ច័យ មានវារៈ ៣ ។ អព្យាកតធម៌ ជាចេតសិក ជាបច្ច័យនៃអព្យាកតធម៌ ជាចេតសិក ដោយ អារម្មណប្បច្ច័យ មានវារៈ ៣ ។ ក្នុងហេតុប្បច្ច័យ មានវារៈ ៣ ក្នុងអារម្មណប្បច្ច័យ មាន វារៈ ៩ ក្នុងអធិបតិប្បច្ច័យ មានវារៈ ៧ ក្នុងអវិគតប្បច្ច័យ មានវារៈ ៣ ។ ឯបញ្ញាវារៈ ក្នុងកុសលត្តិកៈ យ៉ាងណា បណ្ឌិតគប្បីឲ្យពិស្តារ យ៉ាងនោះផងចុះ ។