អភិធម្មបិដក កុសលត្តិកចិត្តសម្បយុត្តាទិអដ្ឋទុកៈ

ក្បាលទី 81 · ទំព័រ 646

កុសលត្តិកចិត្តសម្បយុត្តាទិអដ្ឋទុកៈ អាស្រ័យនូវកុសលធម៌ ប្រកបបដោយចិត្ត… អាស្រ័យនូវ កុសលធម៌ ច្រឡំដោយចិត្ត… នូវកុសលធម៌ តាំងឡើងអំពីចិត្ត… នូវកុសលធម៌ កើតជាមួយនឹងចិត្ត… នូវកុសលធម៌ ប្រព្រឹត្តទៅតាមចិត្ត… នូវ កុសលធម៌ ច្រឡំ តាំងឡើងអំពីចិត្ត… នូវកុសលធម៌ ច្រឡំ តាំងឡើង កើតជាមួយនឹងចិត្ត… កុសលធម៌ច្រឡំ តាំងឡើង ប្រព្រឹត្តទៅតាមចិត្ត អាស្រ័យនូវកុសលធម៌ ច្រឡំ តាំងឡើង ប្រព្រឹត្តទៅតាមចិត្ត ទើបកើតឡើង ព្រោះហេតុប្បច្ច័យ ។ ក្នុងហេតុប្បច្ច័យ មានវារៈ ៣ ក្នុងអារម្មណប្បច្ច័យ មាន វារៈ ៣ ក្នុងអវិគតប្បច្ច័យ មានវារៈ ៣ ។ សហជាតវារៈក្តី សម្បយុត្តវារៈក្តី បញ្ញាវារៈក្តី បណ្ឌិតគប្បីឲ្យពិស្តារ យ៉ាងនេះផងចុះ ។ ចប់ កុសលត្តិកចិត្តសំសដ្ឋសមុដ្ឋានានុបរិវត្តិទុកៈ ។