អភិធម្មបិដក កុសលត្តិកអជ្ឈត្តិកទុកៈ

ក្បាលទី 81 · ទំព័រ 646

កុសលត្តិកអជ្ឈត្តិកទុកៈ ឧ អព្យាកតធម៌ ប្រព្រឹត្តទៅខាងក្នុង អាស្រ័យនូវអព្យាកតធម៌ ប្រព្រឹត្តទៅខាងក្នុង ទើបកើតឡើង ព្រោះហេតុប្បច្ច័យ ។ ក្នុងហេតុប្បច្ច័យ មានវារៈ ១ ក្នុងសហជាតប្បច្ច័យ មាន វារៈ ១ ក្នុងអវិគតប្បច្ច័យ មានវារៈ ១ ។ សហជាតវារៈក្តី សម្បយុត្តវារៈក្តី ដូចគ្នានឹងបដិច្ចវារៈដែរ ។ កុសលធម៌ប្រព្រឹត្តទៅខាងក្នុង ជាបច្ច័យនៃកុសលធម៌ប្រព្រឹត្ត ទៅខាងក្នុង ដោយអារម្មណប្បច្ច័យ កុសលធម៌ប្រព្រឹត្តទៅខាងក្នុង ជាបច្ច័យ នៃអកុសលធម៌ ប្រព្រឹត្តទៅខាងក្នុង ដោយអារម្មណប្បច្ច័យ កុសលធម៌ ប្រព្រឹត្តទៅខាងក្នុង ជាបច្ច័យនៃអព្យាកតធម៌ ប្រព្រឹត្តទៅខាងក្នុង ដោយ អារម្មណប្បច្ច័យ ។ អកុសលធម៌ប្រព្រឹត្តទៅខាងក្នុង ជាបច្ច័យនៃអកុសលធម៌ប្រព្រឹត្តទៅខាងក្នុង ដោយអារម្មណប្បច្ច័យ មានវារៈ ៣ ។ អព្យាកតធម៌ ប្រព្រឹត្តទៅខាងក្នុង ជាបច្ច័យនៃអព្យាកតធម៌ ប្រព្រឹត្តទៅខាងក្នុង ដោយអារម្មណប្បច្ច័យ មានវារៈ ៣ ។ ក្នុងអារម្មណប្បច្ច័យ មានវារៈ ៩ ក្នុងបុរេជាតប្បច្ច័យ មាន វារៈ ៣ ក្នុងអវិគតប្បច្ច័យ មានវារៈ ៥ ។ ឯបញ្ញាវារៈ ក្នុងកុសលត្តិកៈ យ៉ាងណា បណ្ឌិត គប្បីឲ្យពិស្តារ យ៉ាងនោះដែរ ។ កុសលធម៌ ជាខាងក្រៅ អាស្រ័យនូវកុសលធម៌ ជាខាងក្រៅ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ ។ ក្នុងហេតុប្បច្ច័យ មានវារៈ ៩ ក្នុងអារម្មណប្បច្ច័យ មាន វារៈ ៣ ក្នុងអវិគតប្បច្ច័យ មានវារៈ ៩ ។ សហជាតវារៈក្តី សម្បយុត្តវារៈក្តី ដូចគ្នានឹងបដិច្ចវារៈដែរ ។